យោងតាមការបញ្ជាក់ពីក្រុមផលិតករ ភាពយន្តរឿង«បាតដៃខ្មៅ» មិនត្រឹមតែរួមសម្ដែងដោយតារាចម្រៀង original song ដែលកំពុងតែល្បីល្បាញក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ប៉ុណ្ណោះទេ ភាពយន្តនេះក៏ត្រូវគេអះអាងថាមានការដាក់បញ្ចូលនូវជំនឿរបស់ខ្មែរដែលអ្នកខ្លះមិនបានដឹងរាប់មិនអស់ផងដែរ។ នេះជារឿងដែលបានដកស្រង់ចេញពីអបិយជំនឿប្លែកៗ របស់បងប្អូននៅភាគឥសាន ពិសេសគឺពិធីរំដោះគ្រោះ និងហៅវិញ្ញាណ ឬកាប់ក្របីសែនជាដើម។ ផលិតករបានទាំងបង្ហើបថា នេះជារឿងដែលបានបង្កប់នូវជំនឿស្ដីពីតំណមពាក្យសម្តី របស់អ្នកដំណើរ និងតំណមសម្រាប់ការប្រើពាក្យចំពោះអ្នកជិតស្លាប់ ឬវិញ្ញាណអាក្រក់នានាដែលសុទ្ធតែមានឥទ្ធិពលកាចសាហាវ មកតាមព្យាបាទ និងនាំចង្រៃ ឬ ឧប្បតិ្តហេតុនានាដែលនឹកស្មានមិនដល់នោះផង។
យោងតាមការទម្លាយ ជាធម្មតាក្នុងការធ្វើដំណើរផ្លូវឆ្ងាយនានា ខ្មែរតែងតែប្រកាន់យកនូវតំណមជាច្រើនដែលក្នុងនោះមានពាក្យសម្តីមិនសមរម្យ និងកាយវិការប្រមាថដែលនឹងរំលេចនៅក្នុងរឿងបាតដៃខ្មៅនេះផងដែរ។ ម្យ៉ាងវិញទៀតឈុតរន្ធត់ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ស្តែងៗរឿងបាតដៃខ្មៅដែលទស្សនិកជនស្ទើតែមិនហ៊ានទស្សនានឹងលាយលំទៅដោយការធ្វេសប្រហែសរបស់អ្នកបើកបរបច្ចុប្បន្ននៅលើដងផ្លូវ។
អ៊ីចឹងហើយទើបភាពយន្តនេះ ត្រូវគេប៉ាន់ស្មានថានឹងអាចជោគជ័យ ក្នុងពេលដែលភាពយន្តនេះ ក៏គ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី២៨ មិថុនានោះដែរ។
បាតដៃខ្មៅគឺជាខ្សែភាពយន្តបែបរន្ធត់និងមនោសញ្ចេតនា ដែលនិយាយអំពីតារាចម្រៀងប្រុសមួយក្រុមដែលមានឈ្មោះថា បាតដៃខ្មៅ។ ដោយសារតែអបិយជំនឿ និងការប្រមាថបានធ្វើឲ្យពួកគេជាប់បណ្ដាសារ។ តើពួកគាត់នឹងស្វែងរកវិធីដោះស្រាយដោយរបៀបណា?
មតិយោបល់