ព័ត៌មានជាតិ

ជិះលឿនហើយមិនប្រកាន់ស្តាំទៀត! បុករថយន្តដឹកដី រងរបួសធ្ងន់ស្រ្តី២នាក់!..

កំពង់ធំ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវកំណាត់ផ្លូវលំក្រាលកៅស៊ូផ្លូវកោង ភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រ្តី២នាក់។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1K-2272 ជិះដោយឈ្មោះ ហុន ចាន់ធី ភេទស្រី អាយុ២០ឆ្នាំ នៅភូមិស្នួល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឡាច គង្គា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)។ បានបុកជាមួយរថយន្តដឹកដី ពណ៌ស ស្លាកលេខភ្នំពេញ3A-1703 បើកបរដោយឈ្មោះ ញឹក ធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជាផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(គេចខ្លួន)។

ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ។ មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ៕

មតិយោបល់