ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតសមាជិកក្រុមល្បី Big Bang គឺលោក Seungri ត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ និងបង់ប្រាក់ពិន័យជិត ១លានដុល្លា

 

(កូរ៉េ)៖ យោងតាមសារព័ត៌មាន SBS នៅថ្ងៃទី ១២ ខែសីហា បានចុះផ្សាយមកថា អតីតសមាជិកក្រុម Big Bang លោក Seungri ត្រូវបានតុលាការយោធាកូរ៉េ កាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំក្រោមការចោទប្រកាន់ពីបទ ជូញដូរ ពេស្យាចារ និងល្បែងស៊ីសងខុសច្បាប់។

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវបានបង្គាប់ ឱ្យបង់ប្រាក់ពិន័យចំនួន ១.១៥ ពាន់លានវ៉ុន (៩៨៨.៦២៧.១៧ ដុល្លារ)។ ជាមួយគ្នានេះដែរ តុលាការបានសម្រេចថា តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ បានធ្វើខុសច្បាប់ ដោយបានជួញដូរផ្លូវភេទ ម្តងហើយ ម្តងទៀត សម្រាប់វិនិយោគិនបរទេស ដោយទទួលបានអត្ថប្រយោជន៍ពីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ត ក្នុងការរកស៊ីផ្លូវភេទ ជាពិសេសនោះ បានរំលោភលើច្បាប់ទំនៀមទម្លាប់មិនតូចតាចឡើយ ក្នុងការប៉ះពាល់ដល់សង្គមទាំងមូល។

គួររំលឹកផងដែរ ចាប់តាំងពីរឿងអាស្រូវរឿង «Burning Sun» នៅឆ្នាំ ២០១៩ Seungri កំពុងស្ថិតក្រោមការស៊ើបអង្កេត និងជំនុំជម្រះពីបទសញ្ចារកម្ម និងការជួញដូរផ្លូវភេទ ការកិបកេងលុយអាជីវកម្ម ការប៉ុនប៉ងបំផ្លាញភស្តុតាងការចែកចាយវីដេអូថតចម្លងការថតវីដេអូខុសច្បាប់ ការលេងល្បែងខុសច្បាប់ និងការរំលោភបំពានអាហារ ច្បាប់អនាម័យជាដើម៕

 

មតិយោបល់