តួកគីៈ ផ្ទាំងរូបភាពរបស់សិល្បករជនជាតិតួកគី លោក Garip Ay ពេលខ្លះគូរតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែរួបទាំងនោះពិតជាទាក់ទាញបំផុត។ ថ្ងៃនេះលោក បានប្រើ ទិកនិកសិល្បះគូររូបតាមបែបប្រពៃណីបុរាណ ដើម្បីបង្កើតរូបភាពវិចិត្រករល្បីឈ្មោះ លោក វ៉ាន ហ្គូស (Van Gogh) នៅលើផ្ទៃទឹក។
នាពេលថ្មីៗនេះ វីដេអូមួយ ដែលបានធ្វើឲ្យកក្រើកដល់បណ្តាញសង្គមនោះ បានបង្ហាញពីសកម្មភាព លោក Garip Ay កុំពុងចាប់ផ្តើមដំណើរការលាយពណ៌ ខ្មៅ និងសារធាតុខាប់ម្យ៉ាងធ្វើពីស្លែ ចាក់ចូលទៅក្នុងទឹក។ បន្ទាប់មកលោកចាក់ពណ៌ចូល ហើយប្រើកំណាត់ដែកគួររូបរបស់ លោក វ៉ាន ហ្គូស ក្នុងទិដ្ឋភាពនាពេលរាត្រី។
នៅពេលវារួចរាល់ លោកបានយកកំណាត់ដែកនោះ ធ្វើឲ្យទឹកគួច ហើយបញ្ចេញជារួបភាព វិចិត្រករ ហូឡង់ដ៏ល្បីឈ្មោះលោក វ៉ាន ហ្គូស។ ដើម្បីឲ្យវាស្ថិតនៅជាអចិន្ត្រៃ ឬ ដើម្បីថតចំលងរូបនោះ លោកគ្រាន់តែ យកផ្ទាំងក្រដាស់មកដាក់ពីលើផ្ទៃទឹក នោះរូបគំនូរ នឹងផ្ទេរទៅដិតជាប់ទៅលើក្រដាស់នោះវិញដូចជាប្រើវេទមន្ត។
សូមជម្រាបថា រូបភាពនេះត្រូវចំណាយពេលនាទីទើបគួរួច ហើយ ចប្ចុប្បន្ន វីដេអូរបស់អ្នកសិល្បករតួកគីរូបនេះ មានអ្នកបើកមើលចំនួន ២៦លានដង៕
មតិយោបល់