ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley​ ​Cyrus​ ​គ​ម្រោ​ង​ធ្វើ​ត​ន្ត្រី​ទេ​ស​ច​រ​ណ៍​ពិ​ភ​ព​លោ​ក​តែ​មិ​ន​ទា​ន់​កំ​ណ​ត់​ថ្ងៃ​ខែ​

តារាចម្រៀង Miley Cyrus កំពុងតែធ្វើការធ្ងន់ជាមួយនឹងការចេញអាលប៊ុមថ្មីរបស់នាង ហើយនៅពេលថ្មីៗ មកនេះ ដែរ ម្តាយរបស់នាងឈ្មោះ Tish Cyrus បានបង្ហាញឲ្យដឹងពីគម្រោងធ្វើតន្រ្តីទេសចរណ៍ពិភពលោករបស់ Miley Cyrus ដែលការបង្ហាញនេះដែរ ធ្វើឡើងក្នុងប្លក់ របស់ តារាចម្រៀងរូបនេះផ្ទាល់តែម្តង។

នៅលើ ប្លក់នោះដែរ Tish Cyrus បានសរសេរថា “សម្រាប់ការធ្វើតន្រ្តីទេសចរណ៍នេះដែរ បើសិនជាប្រិយមិត្តរបស់នាងចង់ដឹងច្បាស់ គឺសាក់សួរពីនាងផ្ទាល់តែម្តងថា ធ្វើនៅទីណានោះ? តែសម្រាប់បច្ចុប្បន្ននេះ អ្វីដែលនាងផ្តោតនោះគឺធ្វើយ៉ាងណាឲ្យអាលប៊ុមថ្មីរបស់នាង ចប់ក្នុងពេលឆាប់ៗខាងមុខនេះ”។

ម្តាយរបស់តារាចម្រៀងរូបនេះបានបន្តថា សម្រាប់តន្ត្រីទេសចរណ៍នេះដែរគឺជាអ្វីដែលថ្មីបំផុតសម្រាប់នាង ដែលមិនធ្លាប់ជួបពីមុនមក ដោយត្រូវធ្វើការសម្តែងជាច្រើនកន្លែងនោះ ហើយសម្រាប់ការបរិច្ឆេទធ្វើនោះយើងមិនទាន់ដឹងនៅឡើយនោះទេ ៕

មតិយោបល់