ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង ប្រាប់មូលហេតុ ធ្វើរូបសំណាក់ឪពុកដល់ទៅ៣

ក្នុងពិធីឆ្លងចេតិយ៍ និងរូបសំណាកលោក វីតាមីសេ ដែលត្រូវនឹងពិធីខួប១០០ថ្ងៃរបស់លោកផងនោះ គេកត់សម្គាល់ថាអ្នកនាងប៉េងប៉ោង បានធ្វើរូបសំណាក់របស់លោក រហូតដល់ទៅ៣ ខណៈដែលកាលពីដំបូងអ្នកនាងប្រាប់ថានឹងធ្វើតែមួយប៉ុណ្ណោះ ដើម្បីដាក់ក្នុងចេតីយ៍ ដែលតម្កល់ធាតុលោក។ ពាក់ព័ន្ធនឹងមូលហេតុនេះ អ្នកនាងប៉េងប៉ោង ជាអ្នកផ្ដើមបុណ្យបានរៀបរាប់។

អ្នកនាង ប៉េងប៉ោង និយាយថា ហេតុផលដែលអ្នកនាងសម្រេចចិត្តធ្វើរូបសំណាករបស់លោកឪពុកដល់ទៅ៣ គឺដោយសារតែទី១ ជាងបានទទួលឆ្លាក់រូប មានការបញ្ចុះតម្លៃពិសេសដែលធ្វើអោយអ្នកនាង និងគ្រួសារយល់ថាមិនគួរខកខាន ទី២ដោយសារតែអ្នកនាងចង់ទុកមួយតម្កល់នៅក្នុងចេតិយ ទី៤ចង់ទុកតម្កល់ក្នុងផ្ទះអោយកូនចៅបានឃើញ បានស្គាល់មុខ និងទី៤ គឺចង់ទុក១តម្កល់កន្លែងអុជធូបរបស់លោកឪពុកនៅផ្ទះ។

អ្នកនាងក្នុងពេលអោយជាងឆ្លាក់រូបរបស់លោក គឺឆ្លាក់យ៉ាងមិចក៏មិនដូចនោះដែរ ពិសេសគឺបបូរមាត់ លុះត្រាតែអ្នកនាងបួងសួង សុំនិយាយដោយផ្ទាល់ ទើបជាងឆ្លាក់តែមួយភ្លែតស្រាប់តែដូចតែម្ដង ដែលសូម្បីតែជាងក៏លាន់មាត់។

នៅក្នុងពិធីខួបគម្រប់១០០ថ្ងៃ អមដោយពិធីឆ្លងចេតិយ និងរូបសំណាកនោះ ទោះជាមានភ្លៀងចង់បាក់មេឃក៏ដោយ ក៏ក្នុងពិធីនោះនៅមានភ្ញៀវមកកុះករ ដោយទាំងអ្នកធំ និងតារាសិល្បៈច្រើននាក់ សុទ្ធតែបានបង្ហាញខ្លួន។ យ៉ាងណាមិញ អ្នកនាងថាជាការសោកស្ដាយ ព្រោះបើគ្មានការរំខានដោយភ្លៀងនោះទេ គឺពិធីទាំងមូលនឹងកាន់តែអឹកអធឹកជាងនេះ៕

មតិយោបល់