ព័ត៌មានកីឡា ព័ត៌មានសិល្បៈ និងកម្សាន្ត

Anderton ជឿថា Alli និង Kane អាចជួយអង់គ្លេសជោគជ័យបាន

អង់គ្លេស: លោក Darren Anderton អតីតកីឡាករឆ្នើមរបស់អង់គ្លេសមានជំនឿចិត្តថាកីឡាករ Dele Alli និង Harry Kane ពិតជាលេចធ្លោជាងគេនៅព្រឹត្តិការណ៍ Euro 2016 នេះ ហើយក៏ជាកូនសោមួយសម្រាប់អង់គ្លេសប្រជែងយកពានរង្វាន់នេះដែរ។

Alli និង Harry Kane ជាកីឡាករឡើងជើងខ្លាំងក្នុងរដូវកាលនេះនៅក្របខណ្ឌអង់គ្លេស ដោយបានជួយឱ្យក្រុម Spurs ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងតារាង។ ដោយមើលឃើញសមត្ថភាពរបស់កីឡាករ២នាក់នេះហើយ បានជាលោកAnderton មានទំនុកចិត្តខ្ពស់ចំពោះក្រុមអង់គ្លេសក្នុងការប្រជែងយកពានរង្វាន់។

បុរសវ័យ៤៤ឆ្នាំខាងលើបានបន្ដថា៖ “ពួកគេមើលទៅពិតជាល្អខ្លាំង ដោយមិនមានការភ័យខ្លាចអ្វីនោះទេ។ ពួកគេមិនចេះធ្វើឱ្យខ្លួនឯងធ្លាក់ទម្រង់លេងនោះទេ ដែលនេះជារឿងល្អបំផុត។ Alli ពិតជាយល់ច្បាស់ពី Kane ដូចដែលយើងឃើញពួកគេលេងនៅ Spurs អីចឹង”។

ក្រុមជម្រើសជាតិអង់គ្លេសនឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួនហើយនៅយប់នេះ ដោយពួកគេប៉ះជាមួយក្រុមរុស្ស៊ីវេលាម៉ោង២ទៀបភ្លឺ ខណ:ដែល២គូទៀតដែលលេងនៅយប់នេះដែរ គឺក្រុមអាល់បានី ប៉ះស្វីសវេលាម៉ោង៨យប់ និងវែលប៉ះស្លូវ៉ាគី វេលាម៉ោង១១យប់៕

មតិយោបល់