វាអាចផ្តល់អត្ថប្រយោជន៍ដែរ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកផ្លែឈើ និងទឹកទំពាំងបាយជូរអាចផ្តល់នូវអត្ថប្រយោជន៍ដល់បេះដូងដូចទៅនឹង ស្រាក្រហមដែរដែលរួមមានៈ
បន្ថយហានិភ័យនៃការកកឈាម
បន្ថយកូឡេស្តេរ៉ុលអាក្រក់ LDL
ការពារការខូចខាតសរសៃឈាមនៅក្នុងបេះដូង
ជួយរក្សាសម្ពាធឈាម
ទំពាំងបាយជូរសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលរួមមាន resveratrol និងflavonoids។ អ្នកប្រឆាំងអុកស៊ីតកម្មទាំងនេះត្រូវបានរកឃើញនៅក្នុងស្បែក, ដើមឈើ, ស្លឹកឈើ និងគ្រាប់នៃទំពាំងបាយជូរ។ បរិមាណនៃអ្នកប្រឆាំងអុកស៊ីតកម្មនៅក្នុងទំពាំងបាយជូរអាស្រ័យទៅលើកត្តា ជាច្រើនដែលរួមមានប្រភេទនៃទំពាំងបាយជូរ, ទីតាំងនៃការដាំដុះនៃទំពាំងបាយជូរ និងរបៀបនៃការដាំនោះ។ ទំពាំងបាយជូរក្រហមខ្មៅ និងទំពាំងបាយជូរស្វាយទំនងជាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាង ទំពាំងបាយជូរស ឬបៃតង។ ប្រហាក់ប្រហែលគ្នាដែរ, កម្រិតនៃការប្រឆាំងអុកស៊ីតកម្មដូចជា resveratrol បានរកឃើញភាពផ្សេងៗគ្នានៃស្រា, ជាមួយនឹងកម្រិតខ្ពស់នៃស្រាក្រហម។
ក្រៅពីទឹកទំពាំងបាយជូរ, ផលិតផលទំពាំងបាយជូរដទៃទៀតអាចផ្តល់អត្ថប្រយោជន៍ផងដែរដូចជា ស្រាដែលមិនមានជាតិអាល់កុល, ម្សៅទំពាំងបាយជូរ និងការចម្រាញ់ជាតិទំពាំងបាយជូរ។
សូមចាំក្នុងចិត្តថា វាក៏ផ្តល់នូវអត្ថប្រយោជន៍ផងដែរនៅពេលដែលញ៉ាំផ្លែទំពាំងបាយជូរនោះ មិនមែនផ្តល់ អត្ថប្រយោជន៍ចំពោះទឹកទំពាំងបាយជូរតែមួយមុខនោះទេ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផ្លែទំពាំងបាយជូរក៏ផ្តល់បរិមាណប្រឆាំងអុកស៊ីតកម្មដូចគ្នាទៅនឹងទឹក ទំពាំងបាយជូរ និងស្រាក្រហមផងដែរ៕
ប្រភព៖https://health.com.kh/
មតិយោបល់