ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 2AC-2409 បុកម៉ូតូកង់បី របួសធ្ងន់ម្នាក់ ហើយរត់បាត់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី និង រថយន្ត បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ ២៩-៣០ ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-1408 បើកបរដោយឈ្មោះ ឈួន គុណនេ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំចាន់ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញមកតាកែវ) របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 2AC-2409 បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕

មតិយោបល់