ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រៀមពិធីបុណ្យខួប ១ ឆ្នាំ តួឯកប្រុសនាយ​ ប៉ ថឹតសាឌី

លោក ប៉ ថឹតសាឌី ជាអតីតតារាភាពយន្ដល្បីរបស់ប្រទេស ថៃ ដែលបានទទួលមរណៈភាពនាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ដោយសារលោកមានជំងឺគ្រុនឈាម ខណៈដែលលោកបានទៅថតខ្សែភាពយន្ដភាគទូរទស្សន៍លេខ ៣ ប៉ុស្តិ៍លេខ ៣៣ នៅក្នុងព្រៃជ្រៅ រហូតដល់លោកមានជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបាងកក ។

ជាអកុសល ជំងឺរបស់នាយ ប៉ ថឹតសាឌី កាន់តែមានសភាពខ្លាំងឡើងទៅ មិនអាចព្យាបាលបាន ទើបវេជ្ជបណ្ឌិត ជំនាញសម្រេចចិត្ត សុំការអនុញ្ញាតិកាត់អាវៈយាវៈជើងស្ដាំរបស់លោក ក្នុងការបង្កា ការឆ្លងមេរោគរាលដាលពេញរាងកាយ ក៏ប៉ុន្ដែអ្វីដែលធ្វើឲ្យស្រក់ទឹកភ្នែកនោះគឺ អាការៈរោគរបស់មិនបានប្រសើរឡើងឡើយ វាកាន់តែដុនដាបៗ ជាហេតុបណ្ដាលឲ្យចាកចោលអ្នកគាំទ្រ ទាំងសភាពស្បែកដណ្ដប់ឆ្អឹង ។

សូមជម្រាបបន្ថែមថា រហូតមកដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ នាយ ប៉ ថឹតសាឌី បានទទួលមរណៈភាពមួយឆ្នាំទៅហើយ ក្រុមគ្រួសារ ក៏បានត្រៀមរៀបអញ្ជើញមិត្តតារាមកចូលរួម រួមទាំងអញ្ជើញអ្នកគាំទ្រទាំងអស់ចូលរួមពិធីបុណ្យ ដោយធ្វើឡើងនៅវត្ត ធម្មធីរារ៉ាម ស្រុក មឿង ខេត្ត បុរីរ៉ាំ ៕

ប្រភព៖ Tvpool

មតិយោបល់