បន្ទាប់ពីមានព័ត៌មានជុំវិញ ការសរសើរពីសំណាក់ពិធីការិនីរៀមច្បងល្បីល្បាញ អ្នកនាង គង់ សុជាតិ អ្នកអត្ថាធិប្បាយព័ត៌មានប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកព័ត៌មានផង កញ្ញា ដាវណ្ណ ស្ទើរតែដួលដើមករ ទប់ទឹកភ្នែកមិនបានដោយសារតែនេះជាការលើកឡើងរបស់កំពូលពិធីការិនីលំដាប់ប្រទេសម្នាក់ ដែលនាងយល់ថានាងគឺជាសិល្បការិនីជំនាន់ក្រោយដែលមានសំណាងដ៏កម្រនោះ។ នាងថានេះជាសម្ដីមាសរបស់រៀមច្បងដែលនាងចងចាំមិនភ្លេច តែក៏នឹងធ្វើអោយត្រូវតែបន្តប្រឹងប្រែងអោយកាន់តែខ្លាំងផងដែរដើម្បីកុំអោយអ្នកនាងគង់ សុជាតិ ខកបំណង។ យោងតាមការចុះផ្សាយរបស់វេបសាយ«ផ្ទះតារា»ដែលជាវេបសាយផ្ទាល់របស់«គ្រួសារតារាកម្ពុជា»បានសរសេរបង្ហោះថា អ្នកនាង គង់ សុជាតិ បាននិយាយថា ទាំងសំឡេង ទាំងការលើកដាក់សំឡេងគឺ ពិធីការិនីវ័យក្មេងកញ្ញា ដាវណ្ណ ល្អគួរអោយសរសើរ ដោយអ្នកនាងជំរុញអោយគ្រួសារតារាកម្ពុជា ដែលមានព្រឹត្តិការណ៍សំខាន់ៗ យកតារាស្រីរូបនេះមកលើកមុខលើកមាត់អោយបានច្រើននោះផង ដើម្បីជួយជំរុញកេរ្តិ៍ឈ្មោះរបស់នាងអោយកាន់តែមានការទទួលស្គាល់។ អ្នកនាងថាមិនងាយមានអ្នកមានសមត្ថភាពទាំំងវោហាស័ព្ទ ទាំងការលើកដាក់សំឡេង និងមានការយល់ដឹងច្រើនក្នុងការអត្ថាធិប្បាយបែបនេះ ហើយអ្នកនាងរំភើបជំនួសនៅពេលបានឃើញសមត្ថភាពអត្ថាធិប្បាយដ៏ល្អរបស់ពិធីការិនីដាវណ្ណ ដោយអ្នកនាងថា សមត្ថភាពដូចនាងគួរតែមានកម្មវិធីលេចធ្លោប្រចាំប៉ុស្ដិ៍ចេញមុខអោយបានច្រើន មិនគួរធ្វើជាពិធីការិនីជាយូរមកហើយ ហើយអ្នកនាងតារារៀមច្បងទើបតែចាប់អារម្មណ៍ថាជាសិល្បការិនីល្អម្នាក់បែបនេះនោះទេ។
កញ្ញា ដាវណ្ណ បានបង្ហាញអារម្មណ៍រំភើបចង់អួលដើមករ បន្ទាប់ពីត្រូវសិល្បការិនីឆ្នើមលំដាប់ប្រទេសសរសើរមិនដាច់ពីមាត់ ដោយកញ្ញា ប្រកាសថាខ្លួននឹងរំពឹងថានឹងក្លាយជាពិធីការិនីអោយបានល្អ បន្ទាប់ពីជោគជ័យក្នុងអាជីពជាអ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មាននៅទូរទស្សន៍អាស៊ីអាគ្នេយ៍នោះផង។ កញ្ញាខ្លួននៅតែប្រឹងប្រែងចំពោះសមត្ថភាពអោយបានកាន់តែខ្លាំង ដោយមិនអាចទទួលបានការសរសើរ ហើយភ្លេចខ្លួននោះទេ។ យ៉ាងណាមិញ កញ្ញាក៏អះអាងថានាពេលចុងក្រោយ ខ្លួនទទួលបានឱកាសបានបង្ហាញមុខក្នុងព្រឹត្តិការណ៍បើកសម្ពោធក្រុមហ៊ុន និងកម្មវិធីតន្ត្រីក្រៅប៉ុស្ដិ៍មួយចំនួនផងដែរ៕
មតិយោបល់