Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ម្ចាស់ពានសំខា...

ម្ចាស់ពានសំខាន់មួយ កញ្ញា ភី សម័យ កាន់តែមើល កាន់តែមិនដូចក្លែងក្លាយ

កាលពីថ្ងៃទី៩ កក្កដា តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានគ្រងតំណែងម្ចាស់ពានលេចធ្លោប្រចាំឆ្នាំផ្នែកឈុតអស្ចារ្យ ដោយសារតែឈុតរបស់នាងខុសប្លែកពីគេ ហើយពោរពេញេដោយគំនិតច្នៃប្រឌិតខ្ពស់។ បើទោះជានាងពាក់ម្កុដ និងមានពាក់ស្លាបធ្វើឲ្យគេពិបាកមើលយល់ថាឈុតតំណាងឲ្យអ្វី តែភាពលេចធ្លោ និងប្លែកគេបានជួយឲ្យនាងគ្រងតំណែងជាម្ចាស់ពានមួយរូប។ អ្វីដែលគេកត់សម្គាល់ថា មានសម្រស់ស្ទើរមិនដូចជានារីភេទទី៣នោះទេ ដោយសារតែពេលនាងតែងស្រី គឺមានរូបសម្រស់ផូរផង់ មិនចាញ់នារីពិតៗប៉ុន្មានឡើយ។

ការលើកឡើងនេះ គឺបន្ទាប់ពីនាងត្រូវបានគេសម្គាល់ថាគឺជានារីភេទទី៣ ដែលរមែងរំលេចសម្រស់បានស្អាត និងមើលទៅទាក់ទាញ ខណ:ដែលហេតុផលដែលនាងបានក្លាយជាម្ចាស់ពាន ក៏ដោយសារតែនាងដែលជាអ្នកគ្រងឈុតពិសេសនោះ មានសម្រស់ទាក់ទាញ។ អ៊ឹចឹងហើយ ទើបនាងទទួលបានទីផ្សារសម្ដែងច្រើននាពេលចុងក្រោយ បន្ទាប់ពីនាងក៏ត្រូវបានគេដឹងថាជាអ្នកផាត់មុខតួចំណានក្នុងក្រុមផលិតភាពយន្តដែលមិនអាចខ្វះបាន។

ចង់ដឹងថាតារាភេទទី៣រូបនេះ មានសម្រស់ទាក់ទាញកម្រិតណា តោះទស្សនារូបភាពស្អាតៗរបស់នាង៖