ព័ត៌មានជាតិ

រថយន្តដឹកប្រេងឥន្ទនៈតេលា បត់ឆ្វេងត្រូវរថយន្តដឹកឥដ្ឋពន្លះពេញទំហឹង ក្រឡាប់ហូរប្រេងពេញផ្លូវ!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តនិង រថយន្ត បណ្តាលឲ្យមានអ្នករបួស ចំណែករថយន្តវិញរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៣-២៤ ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ប្រភេទស៊ីទែនដឹកប្រេងសាំង និងម៉ាស៊ុត ចំនួន៥៥០០លីត្រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8523 បើកបរដោយ ឈ្មោះ ហែម បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ កោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងលិច ស្របពេលនោះក៏មាន រថយន្តមួយ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1610 ដែលបើកបរដោយឈ្មោះ អូន ធឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើដំណើរពីជើងទៅត្បូង ហើយបានមកបុករថយន្តដែលបត់ឆ្វេង ខាងលើ បណ្ដាលឲ្យរបួសស្រាលដល់អ្នកបើកបររថយន្តទាំង២។

ចំណែកមូលហេតុ បណ្តាលមកពីរថយន្តម៉ាក អ៊ីស៊ុយស៊ុយធ្វើដំណើរពីត្បូងទៅជើង ហើយបត់ឆ្វេងទៅទិសខាងលិច បណ្ដាលឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយមកពីទិសខាងជើង មកបុកតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកមធ្យោយទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់