ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងស្រីម្នាក់ រៀបរាប់ថា ម៉េង កែវពេជ្ជតា ដណ្ដើមយកឪពុកខ្លួន

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃ្លីបនិយាយរៀបរាប់របស់ក្មេងស្រីម្នាក់ជាភាសាបារាំង ត្រូវបានគេបង្ហោះឡើងយ៉ាងព្រោងព្រាត ដោយក្នុងឃ្លីបនោះមានការរៀបរាប់ពីការឈឺចាប់របស់នាង និងម្ដាយ បន្ទាប់ពីឪពុករបស់នាងបានសម្រេចចិត្តបោះបង់គ្រួសារ ព្រោះតែតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា។ នៅមិនទាន់ដឹងថាតើការចោទប្រកាន់នេះជារឿងពិត ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេបានឃើញ គឺក្មេងស្រីនោះបានបង្ហោះវីដេអូយំសោក អមដោយសំណេរជាភាសាបារាំង ហើយត្រូវបានប្រែជាភាសាខ្មែរ ដោយបានចោទប្រកាន់ជាច្រើនដល់តារាចម្រៀងរូបនេះ។

សំណេរដែលត្រូវបានបកប្រែជាភាសាជាតិនោះ មានខ្លឹមសារថា«ក្តៅៗ ម៉េង ពេជ្ជតា លួចប្តីគេនៅបារាំង! ក្នុងលិខិតខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់ អំពីការឈឺចាប់របស់នាង និងម្តាយនាង ទាក់ទងនឹងរឿងឪពុករបស់នាង លែងលះជាមួយម្តាយនាងដោយ ម៉េង កែវពេជ្ជតា បានទាក់ទងសាហាយស្មន់បង្វក់ឪពុករបស់នាង ឲ្យលែងលះជាមួយម្តាយរបស់នាង អំឡុង ម៉េង កែវពេជ្ជតា មកច្រៀងនៅបារាំង ឆ្នាំ២០០៩ និង ២០១១ នាង និងម្តាយទើបតែដឹងរឿងសាហាយស្មន់នេះ ឆ្នាំ២០១៥។
គោលបំណង ម៉េង ពេជ្ជតា មកបារាំង ឆ្នាំ២០១៨ គឺមកនៅប្រទេសបារាំងជាមួយឪពុកនាង រូបថតផ្ទះ ម៉េង ពេជ្ជតា បង្ហះក្នុងបណ្តាញសង្គមជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឲ្យនាង និងម្តាយនាងរឹតតែឈឺចុកចាប់។ ទោះជាយ៉ាងណាក្មេងស្រី បានយំរៀបរាប់ថា ទោះឪពុកនាងមានកំហុសយ៉ាងណាក៍ដោយនាងនិងម្តាយនាងនៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ នាង និងម្តាយនាងនៅតែមានសង្ឃឹមរងចាំទទួលឪពុកនាងត្រឡប់មករកម្តាយនាងនិងនាងជានិច្ច។ សារុបសេចក្តី មេងពេជ្ជតា យកប្តីគេនៅបារាំង»។

ការបង្ហោះនេះ គឺស្របនឹងដំណើររបស់អ្នកនាងទើបតែបានដល់ទឹកដីបារាំងកាលពីចុងខែសីហា ដោយក្នុងពេលនេះអ្នកនាងកំពុងនាំកូនដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងទីក្រុងប៉ារីស។ អ្នកនាងម៉េង កែវពេជ្ជតា មិនទាន់ឃើញបញ្ចេញប្រតិកម្មនឹងការបង្ហោះនេះនៅឡើយទេ ប៉ុន្តែផ្អែកតាមការបង្ហោះ បានធ្វើឲ្យប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះរបស់អ្នកនាងយ៉ាងខ្លាំង ក្នុងនាមជាតារាចម្រៀងម្នាក់៕​
https://youtu.be/LdTClJK_bP4

មតិយោបល់