បាត់ដំបងៈ នៅព្រឹកថ្ងៃទី០៣ ខែ កញ្ញ ឆ្នាំ២០១៨នេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង បានប្រទះឃើញឯកសាររបស់មន្រ្តីនគរបាលជាតិ ឈ្មោះ ទិត្យ តាំងលាង ឋានន្តរសក្តិ អនុសេនីយ៍ទោ អត្តលេខ ៤៤០៥៣ ទីលំនៅបច្ចុប្បន្នភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បម្រើការងារនៅនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងឯកសារបើកប្រាក់តាមធនាគារអេស៊ីលីដា ភីអិលស៊ីមួយចំនួនផង ៕
ប្រសិនបើលោកអនុសេនីយ៍ទោ ទិត្យ តាំងលាង ឬ អស់លោក លោកស្រីបានស្គាល់លោកទិត្យ តាំងហាង សូមមេត្តាផ្តល់ដំណឹងនេះដល់គាត់ផង ឬលោកអនុសេនីយ៍ទោ ទិត្យ តាំងលាង បានទទួលដំណឹងនេះសូមធ្វើការទាក់ទងមកក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមរយៈលេខទូរស័ព្ទ0125 30230 ដើម្បីទទួលយកទៅប្រើប្រាស់វិញ៕

មតិយោបល់