ពិតជាគូស្នេហ៍តារាសិល្បៈផ្អែមល្ហែមពិតមែន ដោយសារតែតាំងពីរៀបការហើយ តារាសម្ដែងអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី ក្រៅពីមិនដែលលេចដំណឹងឈ្លោះប្រកែកគ្នា និងមានទាំងកូនទុកជាចំណងដៃផង អ្នកទាំង២នាក់ក៏ចាប់ដៃគ្នាតាំងពីបាតដៃទទេ រហូតក្លាយជាម្ចាស់ជំនួញធំដុំផងដែរ។ អ្វីដែលគេកាន់តែសរសើរបន្ថែមទៀត គឺអ្នកនាងទើបនឹងបានកាដូរថយន្តថ្មីសន្លាងតម្លៃម៉ឺនដុល្លារពីស្វាមីយ៉ាងកាលីប ដែលការផ្ដល់កាដូអោយនេះ គឺចំពេលអ្នកនាង បើកសាខាថ្មីមួយកន្លែងទៀត នៅខណ្ឌឫស្សីកែវ។
កាលពីថ្ងៃទី ២៣ កញ្ញា ២០១៨ អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី បានសម្រេចបើកសាខាហាងលក់ផលិតផលថែរក្សាសម្រស់របស់ខ្លួនទី៨ទៀតហើយ ដោយបានចំណាយមិនតិចម៉ឺនដុល្លារនោះទេ ក្នុងការរៀបចំ និងបើកសម្ពោធហាង ម៉ូម៉ូ នៅក្នុងខណ្ឌឬស្សីកែវនោះ។ នេះជាសាខាមួយថ្មី ដែលអ្នកនាងបានបោះទុនបើកពង្រីកដោយខ្លួនឯង ដើម្បីចែកចាយផលិតផលម៉ូម៉ូ ដែលអ្នកនាងបានទិញសិទ្ធិពីក្រៅប្រទេស យកមកចែកចាយនៅកម្ពុជា ស្របគ្នាដែលមុខជំនួញរបស់នាងក៏កាន់តែមានការគាំទ្រចាប់តាំងពីបើកដំណើរ។ អ្វីដែលគេកត់សម្គាល់នោះក្នុងថ្ងៃនោះ មិនមែនគ្រាន់តែសរសើរថានាងនៅក្មេង តែបានក្លាយថៅកែអាជីវកម្មតម្លៃរាប់ម៉ឺនដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏សរសើរអ្នកនាងមិនដាច់ពីមាត់ផងដែរដែលស្វាមីរបស់នាងបានប្រគល់រថយន្តមួយគ្រឿងអោយនាងយ៉ាងថ្មីសន្លាង ដោយអះអាងថាទុកអោយអ្នកនាងជិះដើរលេង។ ការប្រគល់រថយន្តអោយនាង គឺស្របគ្នានឹងពេលហាងថ្មីរបស់នាងដំណើរការ និងក្រោយពេលនាងទើបតែបានកូនស្រីស្រស់ស្អាតជាជំនូនដល់ស្វាមី ខណៈដែលនាងទទួលបានពីស្វាមីមិនមែនជាកាដូលើកទី១នោះទេ គឺកន្លងមកក៏រមែងត្រូវបានស្វាមីញញាក់អារម្មណ៍ផងដែរ ជាពិសេសគ្រឿងពេជ្រដែលនាងបានប្រើ។
គង់ ច័ន្ទស្រីមុំ និយាយថា ក្នុងរយៈពេលចុងក្រោយ បើទោះជានាងមិនទទួលការងារសិល្បៈខ្លាំងក្លា ប៉ុន្តែនាងចាត់ទុកថាខ្លួនកំពុងទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះ ព្រោះតែដោយសារតែនាងមានឈ្មោះជាតារាដែលមានការគាំទ្រម្នាក់ ទើបអាចពង្រីកអាជីវកម្មបានរលូន ស្របគ្នាដែលនាងក៏តែងប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃយ៉ាងពិសេសគ្រប់ពេលបើកសាខាថ្មី ដូចជាករណីបើកសាខាម៉ូម៉ូ នៅប្ញស្សីកែវ នៅទីតាំងផ្ទះលេខ 19B,ផ្លូវជាតិលេខ5 ,ក្នុងភូមិមិត្តភាព កាលពីថ្ងៃទី២៣ កញ្ញានោះជាដើម៕
មតិយោបល់