ព្រះសីហនុៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន បណ្តាលឲ្យដួលរងរបួស នៅចំណុចចំណោទអន្លង់ក្រពើ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។
ជនសង្ស័យ ០៣នាក់ បានជិះម៉ូតូ ០១គ្រឿងធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូឌុបជាមួយមិត្តប្រុស តាមផ្លូវឆ្ពោះទៅកន្លែងស្នាក់នៅចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងពេលដែលជនសង្ស័យលូកដៃឆក់យកកាបូប ក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឲ្យដួលម៉ូតូ ពេលនោះជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធ្វើសកម្មភាព ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន៖ ៣១៨០២៧ នៅកន្លែងកើតហេតុ។
ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ រីឯជនសង្ស័យម្នាក់ទៀត រត់គេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកចាប់ខ្លួន ។
ជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខ E៩៩៨៩៨៣៤៦ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសរលាត់កែងដៃខាងស្តាំ រលាត់ត្រគាកខាងស្តាំ និងរលាត់កជើងខាងស្តាំ។
សម្ភារបាត់បង់រួមមាន៖
– កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ
– ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SAMSUNG ពណ៌ស
ជនសង្ស័យ ០៣នាក់៖
ទី១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើការក្នុងម៉ាត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។
ទី២-ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ( ជិះក្រោយឆក់ )។
និងទី៣-ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ជិះកណ្តាល ) រត់គេចខ្លួនបាត់។
វត្ថុតាងចាប់យកបាន៖
– កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត )
– ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SAMSUNG ពណ៌ស ( ផលនៃអំពើទុច្ចរិត )
– ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន៖ ៣១៨០២៧ ( មធ្យោបាយធ្វើសកម្មភាព ) ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់