បើមិនប្រកាសថាចម្រៀងមួយបទដែលទើបចេញបង្ហោះក្ដៅៗ ក្រោមចំណងជើងថា«ចាំអូនកន្លែងចាស់» គឺជាសំនៀងរបស់តារាមុខមាត់កូនកាត់ លោក គឹម សាន ដែលត្រូវគេស្គាល់ថាជាប្អូនប្រុសរបស់ កញ្ញា ដេនី ក្វាន់ ទេ គឺម្នាក់ៗពិតជាមិនជឿនោះឡើយ។ អ៊ីចឹងហើយទើបបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍តែម្ដង ដោយម្នាក់ៗបានលាន់មាត់សរសើរថា លោកច្រៀងបានពិរោះនិងមានសំឡេងខ្ពស់ត្រូវនឹងបទចម្រៀងដែលបានបង្ហោះនោះផង។
ចម្រៀងមួយបទនេះ ធ្វើអោយម្នាក់ចាប់អារម្មណ៍តែម្ដង ដោយសារតែក្រៅពីស្ដែងឡើងពីអារម្មណ៍ស្នេហារបស់បុរសម្នាក់ ដែលបាត់បង់មនុស្សជាទីស្រឡាញ់ ហើយនៅតែបន្តរង់ចាំដោយមិនកែប្រែចិត្ត ក៏ជាបទដែលលោក គឹម សាន ច្រៀងបានស្ទើរតែដូចនឹងតារាចម្រៀងអាជីព។ លោកថាបទចម្រៀងមួយបទ លោកនឹងចេញថតMV អោយបានល្អ ដោយលោកនឹងធ្វើសាច់រឿងអោយជក់ចិត្តនោះផង ដើម្បីរំលេចបទចម្រៀងអោយទាក់ទាញ ខណៈដែលមួយបទចម្រៀងរបស់លោក គឺមានស្ទើរគ្រប់រសជាតិតែម្ដង មានទាំងការប្រើសំលេងមនោសញ្ចេតនា រ៉េប និងស្រែក ហើយលោកធ្វើបានល្អគ្រប់តុងដែលបាននិពន្ធឡើង ទើបធ្វើអោយមួយបទនេះរបស់លោក ទទួលបានការគាំទ្រ។
ចង់ដឹងថាបទចម្រៀង របស់លោក គឹម សាន ដែលទើបបង្ហោះក្ដៅៗមានខ្លឹមសារ និងពិរោះរន្ដំយ៉ាងណា សូមអញ្ជើញទស្សនា៖
មតិយោបល់