អូស្ត្រាលីៈ គេហដ្ឋានដ៏ប្រណីតមួយ មានតម្លៃ ១១ លានដុល្លារ ត្រូវបានគ្រួសារអ្នកធំម្នាក់ ក្នុងប្រទេសកម្ពុជា បានទិញយក ។
យោងតាមគេហទំព័រ domain របស់អូស្ត្រាលី ចុះផ្សាយ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា លំនៅដ្ឋានដ៏ប្រណីតមួយ ដែលមានតម្លៃ ១១ លានដុល្លារ នៅតំបន់ឆ្នេរ Clontarf ភាគឥ្ឍសានទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ដ្រាលី ត្រូវបានគ្រួសារអ្នកធំម្នាក់ ដែលមានអំណាច បានទិញយក ធ្វើជាកម្មសិទ្ធរបស់ខ្លួន។
លំនៅដ្ឋាននេះ ដើមឡើយគឺជារបស់លោក Franco Belgiorno-Nettis ជាម្ចាស់ក្រុមហ៊ុន Transfield និងប្រពន្ធ Amina ដែលបានស្លាប់ កាលពីឆ្នាំទៅ ។
ប្រភពចរចាមអារ៉ាមបានទម្លាយថា គ្រួសារដែលទិញផ្ទះតម្លៃ ១១លានដុល្លារអាម៉េរិកនោះ គឺគ្រួសារថ្នាក់ដឹកនាំ កំពូលម្នាក់ ក្នុងតំបន់អាស៊ី ប៉ុន្តែ មិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ៕
លីដា
មតិយោបល់