ព័ត៌មានជាតិ

ស្រ្តីជនជាតចិនម្នាក់ឆ្លងផ្លូវ​មិន​បានស៊ី​ញ៉ូ ម៉ូតូ​មក​ពន្លះ​ ​សងអស់៨០០​ដុល្លារដើម្បីបញ្ចប់រឿង!

ភ្នំពេញៈ នារី​ដែលជាជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​ម៉ូតូ​២​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​មកបុក​ពេញទំហឹង បណ្តាលឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០៥នាទី​យប់​ ថ្ងៃ​ទី០​២​ ខែតុលា ​ឆ្នាំ​២០១៨ ទីតាំងនៅ​មុខ​បុរី​ញ៉ូ​ថោ​ន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

នារី​ជនជាតិ​ចិនខាងលើ​បើករថយន្ត​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D -1738 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ជិះ​ឆ្លងផ្លូវ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ទាំង​ពីរ​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-2773 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​រង​របួសធ្ងន់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BH -7983 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​រង​របួសធ្ងន់ ត្រូវជា​មិត្ត​ភក្ដិ​និង​គ្នា​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ​បាន​និយាយ​ប្រាប់ ​ថា គេ​ឃើញ​នារី​ជនជាតិ​ចិន​ម្នាក់ បើកបរ​ខ្វះ​ប្រុង​ប្រយ័ត្ន​បាន​បើក​ឆ្លងផ្លូវ​មិន​ស៊ី​ញ៉ូ ត្រូវ​បាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​នារី​ជនជាតិ​ចិន​ខាងលើ​ពេញទំហឹងបណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ជិត​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បានអោយ​ភាគី​តំណាង​ទាំង​សង្ខាង​ដោះស្រាយ​គ្នា​សិន ក្រែង​នឹង​អាច​ដោះស្រាយ​បាន ខណៈ​ពេល​កំពុង​ដោះស្រាយ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ចេះ​ភាសា ចិន មក​ដល់​បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច​គ្រប់​ៗ​គ្នា ហើយ​ដើរ​ថត សមត្ថកិច្ច​ជាប់​រហូត​ទៀត​ផង ធ្វើ​ឲ្យ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដោះស្រាយ​មិន​ចេញ ទើប​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ដោះស្រាយ​។ លុះ​ពេល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ដល់ ឈ្លោះ​ជាមួយ​នគរបាល​ជំនាញ​ទៀត ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្តីអោយ​នៅ​កន្លែង​ផង​ដែរ ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​។

ក្រោយ​ពេល​កើតហេតុ ពេល​បុរស​ខាងលើ​ចេញ​ទៅ​បាត់ នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សំរបសំរួល​នៅ​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​សង​ទៅ​ជន​រង​គ្រោះ​ទាំង​២​នាក់ ចំនួន​៨០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

មតិយោបល់