អាមេរិក: តាមពាក្យចរចាមអារាមដែលចោទប្រកាន់ថា Brad Pitt បានប្រើអំពើហិង្សាលើ Maddox នេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ បើទោះបីជាមាន សម្តីពិតរបស់មិត្ត Brad Pitt បកស្រាយអះអាងនូវការចោទប្រកាន់តាមរយៈវីដេអូ ដែលថា Brad Pitt គ្រាន់តែបង្ហាញសកម្មភាពរអ៊ូររទាំ ឬក៏អាចជាការស្តីបន្ទោសទៅលើ Maddox ដែលមិនបានបង្ហាញពី ការប៉ះពាល់ដល់រាងកាយសូម្បីបន្តិចនេះក៏ដោយ ។ ក៏ប៉ុន្ដែរវាងរឿងក្តីលែងលះរបស់តារាហូលីវូដ ដ៏ល្បាញល្បីលើពិភពលោកទាំងពីរដួងនេះ ក៏នៅមានរឿងអាថ៌កំបាំងលាក់ទុកដែលទាក់ទងនិងសំបុត្ររបស់ Brad Pitt បានសរសេរឲ្យ Angelina Jolie មុនពេលមានរឿងចម្រូងចម្រាស់ ។ នេះបើតាមការដកស្រង់ពីគេហទំព័រ Trendingnewsportal នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានបានផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណែត បានបង្ហើបបង្ហាញឲ្យដឹងថា លោក Brad Pitt ទំនងជាលាក់បាំងរឿងសំបុត្រ ដែលលោកបានសរសេរទុកឲ្យ នាង Angelina Jolie កាលមួយឆ្នាំមុន មុនពេលដែលកើតមានរឿងក្តីលែងលះមកម្លេះ។
គួរបញ្ជាក់ថា សំបុត្រដ៏អាថ៌កំបាំងរបស់លោក Brad Pitt មិនទាន់បានបង្ហាញឲ្យសាធារណជនបានឃើញនៅឡើយទេ។ តើនៅក្នុងសំបុត្រលោក Brad Pitt មានអត្ថន័យអ្វីខ្លះដល់ថ្នាក់មានរឿងឈ្លោះប្រកែកជាមួយ នាង Angelina Jolie ? សូមប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា ហើយ Post News នឹងព្យាយាមតាមដានប្រភពព័ត៌មាននានា ដើម្បីយកមកបកស្រាយចែកជូនប្រិយមិត្តជាបន្តទៀត៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់