ភ្នំពេញៈ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Cambodia 2016 កាលពីយប់ថ្ងៃទី៣០មិថុនា បានរកឃើញម្ចាស់ម្កុដជាអ្នកគ្រងតំណែងជ័យលាភីហើយ។ កញ្ញា ហេង ចន្ថា វ័យ២២ឆ្នាំ មកពីរាជធានីភ្នំពេញ គឺជាអ្នកទទួលបានឱកាសនោះ។ ក្រោយទទួលបានតំណែងនេះ នាងនឹងក្លាយជា Miss Grand Cambodia ប្រចាំឆ្នាំ២០១៦ ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Miss Grand International ២០១៦ ក្នុងពេលខាងមុខ។
ហេង ចន្ថា ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងថា ជាតំណាងនារីខ្មែរ ដែលមានរូបសម្បត្តិស្រស់ស្អាត។ ក្នុងកម្មវិធីប្រកួតប្រជែង ដែលធ្វើឡើងនៅស្ទីឌីយោទូរទស្សន៍ My TV នោះ ក្រៅពីមានការចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានវត្តមាន Miss Grand International មកពីតំណាងប្រទេសផ្សេងៗជាច្រើនរូប ជាពិសេស គឺវត្តមានរបស់ Miss Grand 2015 ចំណាត់ថ្នាក់លេខ១ មកពីអូស្ត្រាលីផងដែរ។
ហេង ចន្ថា ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងថា ជាតំណាងនារីខ្មែរ ដែលមានរូបសម្បត្តិស្រស់ស្អាត។ ក្នុងកម្មវិធីប្រកួតប្រជែង ដែលធ្វើឡើងនៅស្ទីឌីយោទូរទស្សន៍ My TV នោះ ក្រៅពីមានការចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានវត្តមាន Miss Grand International មកពីតំណាងប្រទេសផ្សេងៗជាច្រើនរូបចូលរួមផងដែរ៕
មតិយោបល់