ព្រះសីហនុ: កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់៤ និងកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ធ្វើការស្រាវជ្រាវស្ទាក់ចាប់ជនសង្ស័យបានចំនួន៣នាក់ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅឃុំទឹកល្អក់ស្រុកព្រៃនប់ កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ប្រភពឲ្យដឹងថា ខណៈជនសង្ស័យជិះម៉ូតូគេចពីកម្លាំងនគរបាលជំនាញដេញតាមពីក្រោយមុខសញ្ញាចោរកម្មនេះ កំពុងធ្វើសកម្មភាពកាច់សោកម៉ូតូ កាលពីម៉ោង១២:៣០នាទីនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅសង្កាត់៤ ក្រុងព្រះសីហនុ។
ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ទី១-ឈ្មោះ មុំ សុខ ហៅយួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ដៃដល់)។ ទី២-ឈ្មោះ ម៉ោង វិឆៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះជួលភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ដៃដល់)។ ទី៣-ឈ្មោះ មុំ ញាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៨ សាលាកម្មករ (អ្នកសមគំនិត)។ ចំណែកបក្ខពួកវាម្នាក់ទៀតគេចខ្លួន កំពុងស្រាវជ្រាវរកសាវតាជាតិនិងតាមចាប់ខ្លួន។
ក្រោយការបង្ក្រាប កម្លាំងនគរបាលដកហូតវត្ថុតាងចាប់យកបានម៉ូតូអ៊ែរប្លែក AIR BLADE ចំនួន២គ្រឿងសម្ថកិច្ចកំពុងស្រាវជ្រាវរកបន្ត។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនិតិវិធី បញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់កាតាមនីតិវិធី៕
មតិយោបល់