ក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គេកត់សម្គាល់ថាតារាសម្ដែងលោកឈួន ពន្លឺ ដែលត្រូវគេស្គាល់ថាម្ចាស់ពានតារាសម្ដែងឆ្នើមរបស់ទូរទស្សន៍អប្សរាកាលពីដើមឆ្នាំ២០១៧ និងតារាចម្រៀង ដែលត្រូវគេស្គាល់ថាជាអ្នករបាំផង កញ្ញា សោភា ទេពី ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាៗក្នុងពិភពសិល្បៈសុទ្ធតែបានទទួលស្គាល់ថាអ្នកទាំងពីរមានស្នេហាស៊ីជម្រៅ ខណៈដែលអ្នកទាំងពីរក៏ប្រកែកខ្លះនិងទទួលយកខ្លះធ្វើអោយផ្ទុះមន្ទិលដូចបាយពុះនៅចំពោះមុខអ្នកកាសែត។
អ្នកទាំងពីរត្រូវគេឃើញអ្នកកាសែតរោមសម្ភាសន៍ឡើងជិតឈឹងតាំងពីដើមកម្មវិធីនោះផង។
គ្រាន់តែចូលមកដល់វេទិកាកម្រាលព្រំ មានមនុស្សតិចណាស់មិនឃើញតារាប្រុសស្រីវ័យក្មេងទាំងពីរបណ្ដើរគ្នាចុះពីរថយន្តទំនើបទាំងគូ ដោយសកម្មភាព និងកាយវិការរបស់ពួកគេទោះអ្នកមិនដឹងពីទំនាក់ទំនងក៏ក្រលៀសភ្នែកថាអ្នកទាំងពីរជាគូស្នេហ៍ស្អិតរមួតនោះដែរ។
ស្របគ្នាដែលលោកសង្គមហ្វេសប៊ុក លោកឈួន ពន្លឺ និងសោភា ទេពី ឧស្សាហ៍បង្ហោះសកម្មភាពជិះឡាន និងទៅណាមកណាជាមួយគ្នាមិនខុសពីគូស្នេហ៍ផង ទើបអ្នកទាំំងពីរកាន់តែទទួលបានការចាប់អារម្មណ៍ហួសស្មាននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំដែលបានធ្វើឡើងដោយគ្រួសារតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុនយ៉ាងជោគជ័យនាថ្ងៃនោះ។ បើទោះជាលោកឈួន ពន្លឺ ត្រូវអ្នករៀបចំកម្មវិធីអោយបំពេញតួនាទីជាអ្នកដើរម៉ូដនៅលើកម្រាលព្រំយ៉ាងអស្ចារ្យ ហើយកញ្ញាសោភា ទេពី គឺជាអ្នកកាន់ហិបជាមួយនឹងតារារៀមច្បងល្បីៗ ក៏អ្នកទាំងពីរនៅតែឆ្លៀតកៀកកិតគ្នានៅខាងក្រោយវេទិកា ដោយទាំងខាងប្រុសទាំងស្រី សុទ្ធតែមិនខ្លាចក្រសែភ្នែកមហាជនហើយជិតស្និទ្ធគ្នា។
សោភា ទេពី បានសារភាពថារវាងនាង និងលោក ឈួន ពន្លឺ ពិតជាមានទំនាក់ទំនងគ្នាលើសពីមិត្តភាព ប៉ុន្តែនាងថាមិនទាន់ដល់ថ្នាក់ស៊ីជម្រៅ ដូចអ្វីដែលបានលើកឡើងនោះទេ។ នាងថាអ្វីៗមិនទាន់ក្លាយជាគូស្នេហ៍នៅឡើយទេ ប៉ុន្តែនាងទទួលស្គាល់ថាអ្វីៗអាចស្ថិតក្នុងដំណាក់កាលសិក្សាចិត្តគ្នាទៅវិញទៅមកច្រើនជាង។ នាងថារវាងនាង និងដៃគូ កាន់តែរាប់អានគ្នាប្រសើរជាងតារាសិល្បៈរួមអាជីពផ្សេងទៀត ចាប់តាំងពីបានក្លាយខ្លួនជាសមាជិករបស់គ្រួសារតារាកម្ពុជា។
យ៉ាងណាមិញ នាងថាបើទំនាក់ទំនងកាន់តែប្រសើរឡើង នោះអ្វីៗនឹងអាចក្លាយជាចំណងស្នេហ៍ ហើយឈានទៅដំណឹងល្អក៏ថាបាន ប៉ុន្តែសម្រាប់ពេលនេះនាងថារវាងនាង និងលោកឈួន ពន្លឺ គឺត្រឹមតែរាប់អានគ្នាប៉ុណ្ណោះ។
មិនខុសគ្នាដែរ លោក ឈួន ពន្លឺ ក៏មិនទាន់ហ៊ានអះអាងថារវាងលោក និងកញ្ញាសោភា ទេពី នឹងអាចក្លាយជាគូស្នេហ៍នោះដែរ ដោយសារតែលោកយល់ថាខ្លួនមិនទាន់មានជំហររឹងមាំនៅក្នុងសិល្បៈ ហើយសោភា ទេពី គឺជាកូនស្រីពៅរបស់ផ្កាយ២ ដែលមានជីវភាពប្រសើរផង ដែលលោកយល់ថារៀងពិបាកឈោងចាប់បន្តិច។ លោកថាចង់អោយពេលវេលានៅតែទីតាំងសិក្សាចិត្តគ្នាអោយច្បាស់លាស់សិន ដើម្បីអោយប្រាកដថាពិតជាចុះសម្រុងគ្នា និងមិនមានការរើសអើសឋានៈពីគ្រួសារខាងស្រី ទើបលោកនឹងគិតជំហរយ៉ាងមិច។ យ៉ាងណាមិញ លោកបានសរសើរថាសោភា ទេពី គឺជានារីល្អ និងបានបង្ហើបថាឪពុកម្ដាយរបស់នាងក៏គ្មានការស្អប់ខ្ពើមចំពោះលោកនោះដែរ ប៉ុន្តែមកពីលោកចង់អោយពេលវេលាបញ្ជាក់ពីអោយច្បាស់បន្តិចទៀតសិន ទើបលោកប្រកាសថារវាងលោក និងនាង តើអាចក្លាយជាគូស្នេហ៍ក្នុងសិល្បៈមួយគូថ្មី ឬយ៉ាងណា?
មតិយោបល់