ភ្នំពេញៈ ជារឿងភ្ញាក់ផ្អើលដែលស្រីស្អាត សំបូរសាច់ដើមទ្រូង និងកំពុងល្បីឈ្មោះ នាងដេនី ក្វាន់ បែរជាសារភាពថា ខ្លួនមិនទាន់រកឃើញអ្នកស្រឡាញ់។ នាងបានប្រកាសបើកផ្លូវឲ្យមនុស្សដែលតែងយល់ថា នាងមានស្នេហារាយមាយ និងមានអ្នកឃុំគ្រងរួចទៅហើយ ចូលខ្លួនដោយផ្ទាល់ ប្រសិនបើពិតជាផ្ដល់តម្លៃឲ្យនាង និងមិនមែនលែងសើចជាមួយខ្លួន។
ដេនី ក្វាន់ បានអះអាងប្រាប់ Postnews ថា តាំងពីដើមរហូតមកទល់ពេលនេះ នាងមិនខ្វះអ្នកស្រឡាញ់នោះទេ ប៉ុន្តែមកពីបុរសដែលបានចូលខ្លួនភាគច្រើនជារបស់គេ និងមានចំណុចខ្វះចន្លោះដែលនាង និងក្រុមគ្រួសារមិនអាចទទួលយកបាន ទើបនាងចេះតែទុកបេះដូងចំហរចោលឲ្យមិនខ្វល់។
យ៉ាងណាមិញ នាងអះអាងថា នៅពេលឃើញតារាបន្តកន្ទុយគ្នារៀបការ និងមានគូស្នេហ៍រៀងខ្លួន នាងក៏ហាក់មានអារម្មណ៍ឯកោណាស់ដែរ ទើបសម្រេចបើកចិត្តជាថ្មីម្ដងទៀត ដើម្បីឲ្យមានបុរសម្នាក់ក្នុងចំណោមអ្នកចូលខ្លួន បានក្លាយជាចំណែកមួយនៅក្នុងបេះដូងរបស់នាង។ នាងនិយាយថា «កាលពីមុនមានអ្នកស្រឡាញ់ច្រើនចូលមក ប៉ុន្តែដោយសារខ្ញុំចេះតែអត់ខ្វល់ និងមានរឿងត្រូវគិតច្រើនពេក ទើបអត់បានគិតគូរឿងនឹងសោះ ឥឡូវខ្ញុំសារភាពថា មានអារម្មណ៍ថា ចង់បានគូស្នេហ៍នមែន អញ្ចឹងហើយទើបខ្ញុំប្រកាសថា ឲ្យតែអ្នកណាសមរម្យអាចទទួលយកបាន គឺខ្ញុំយកហើយ!»។ នាងថា បុរសដែលនាងត្រូវចិត្តមិនមែនទាល់តែសង្ហារ និងមានទ្រព្យសម្បត្តិនោះទេ សំខាន់ឲ្យតែស្គាល់តម្លៃរបស់មនុស្សស្រី និងមិនមាក់ងាយចំពោះក្រុមគ្រួសាររបស់នាង គឺគ្រប់គ្រាន់ហើយ។ នាងទទូចកុំឲ្យបុរសដែលចង់បាននាងជាគូអនាគត ធ្វើការវាយតម្លៃរូបនាងនៅត្រឹមសម្រកក្រៅ ដោយសារតែនាងដ្បិតថាស៊ិចស៊ី ប៉ុន្តែភក្ដីភាពក៏មានដូចមនុស្សស្រីទូទៅ ហើយការជ្រើសរើសមនុស្សជាទីស្រឡាញ់ ក៏មិនមានលក្ខណ្ឌអ្វីខុសពីមនុស្សស្រីទាំងពួង។ នាងនិយាយថា«ខ្ញុំជឿថាមនុស្សច្រើនយល់ខ្ញុំមានអ្នកស្រឡាញ់ហើយ មិនស្រួលថាខ្ញុំជាមនុស្សដែលមានស្នេហារាយមាយផង ប៉ុន្តែការពិតខ្ញុំចង់ប្រាប់ថា ស៊ិចស៊ីគ្រាន់តែជាសំបកក្រៅរបស់ខ្ញុំប៉ុណ្ណោះ សរុបមកខ្ញុំចង់ប្រកាសថា ឥឡូវនឹងខ្ញុំអត់មានអ្នកណាទេ ហើយខ្ញុំក៏មិនដែលសំលឹងថា ទាល់តែបុរសនឹងអ្នកមាន ឬក៏ទាល់តែល្អគ្រប់១០បានយកដែរ ខ្ញុំសុំត្រឹមតែគាត់ជាមនុស្សមានការទទួលខុសត្រូវ និងចេះស្គាល់ចាស់ទុំប៉ុណ្ណឹងទៅខ្ញុំទទួលបានហើយ»។
នាងមិនរំពឹងថា នឹងទទួលបានបុរសជាទីស្រឡាញ់តាមការចង់បានក្រោយការប្រកាសនេះទេ ដោយគ្រាន់តែចង់បញ្ជាក់គឺនាងមិនទាន់មានម្ចាស់បេះដូងនៅក្នុងពេលនេះ និងថាឲ្យតែមានបុរសអាចទទួលយកបាន គឺនាងទទួលយកភ្លាម ដើម្បីបានបណ្ដើរជាគូស្នេហ៍ដូចគ្នានឹងនារីដែលមានសេចក្ដីសុខទូទៅនៅពេលមានស្នេហា។ ដេនី ក្វាន់ នឹងពិចារណារឿងចូលរោងការ ក្រោយសម្រេចផែនការបើកហាងសាឡន និងទិញផ្ទះមួយកន្លែងតាមក្ដីស្រម៉ៃ។ អ៊ីចឹងហើយទើបនាងត្រូវការពេលវេលាសិក្សាពីបុរសល្អម្នាក់ចាប់ពីពេលតទៅ ដើម្បីឲ្យដល់ពេលនោះ គឺនាងនឹងមានគូស្នេហ៍ផ្លូវការទន្ទឹមគ្នាតែម្ដង។
នាងសារភាពថា អត់មានសង្សារពិតជាធ្វើជីវិតឯកោ ជាពិសេសនៅពេលដែលឃើញតារាសិល្បៈទទួលភាពកក់ក្ដៅកាន់តែច្រើនក្នុងជីវិតគូស្នេហ៍។ ទន្ទឹមនឹងការប្រកាសបើកបេះដូង ដេនី ក្វាន់ ក៏បានប្រកាន់ជំហររក្សាភាពស្ងៀមស្ងាត់ តបតាមការចង់បានរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទូចសុំឲ្យអ្នកសិល្បៈ រក្សាតម្លៃជាសាធារណៈ និងបញ្ចប់រឿងឈ្លោះគ្នានាំឲ្យមានការមាក់ងាយដល់តម្លៃអ្នកសិល្បៈនោះផងដែរ៕
មតិយោបល់