កូរ៉េៈ សាស្រ្តាចារ្យលោក Lee Ki Jin នៃសកលវិទ្យាល័យ Sogang និងជាឪពុករបស់កំពូលតារាចម្រៀងស្រី ដ៏ល្បីឈ្មោះនៅកូរ៉េខាងត្បូង ដែលគេស្គាល់ថា ជាសមាជិកក្រុមចម្រៀងស្រី 2NE1 នាង CL នោះ ត្រូវបានឪពុកខ្លួន និយាយថា នឹងគោរពតាមការជ្រើសរើសរបស់កូនស្រី អំទ្បុងពេលបទសម្ភាសន៍ ជាមួយកម្មវិធី Chosun Ilbo។
ឆ្លើយទៅនឹងសំណួរ ទាក់ទងនឹងកូនស្រី ដែលជាតារាក្នុងដួងចិត្ត លោក Lee Ki Jin បានថ្លែងថា គាត់មានការច្រណែន ជាជាងការព្រួយបារម្ភចំពោះកូន ហើយលោក បានប្រាប់អំពីចំណង់ចំណូលចិត្តបំផុត របស់ CL សម្រាប់ក្តីសុបិន្តរបស់នាង គឺការរាំ ខណៈដែលគាត់ បាននិយាយថា: ” CL នាងពិតជាស្រឡាញ់ ចូលចិត្តការរាំនេះ ខ្លាំងណាស់ នៅពេលដែលនាងបានចាប់ផ្តើមរៀនរាំចង្វាក់ jazz សម្រាប់ការកម្សាន្ត កាលពីរៀននៅថ្នាក់ទី៦ ។ បន្ទាប់មកនៅថ្នាក់ទី ៨ នាងបានចាប់ផ្តើមអនុវត្តការរាំ នៅក្នុងបន្ទាប់ វប្បធម៍សិល្បៈតន្ត្រី Hongdae ជារៀងរាល់ថ្ងៃ និងបានកត់ត្រាទុក ក្បាច់រាំដែលខ្លួននាងបានធ្វើ ថែមទៀតផង” ។
លោកបានបន្តទៀតថា “ខ្ញុំមិនបានហាមឃាត់ Chaelin (CL) នោះទេ នៅពេលដែលនាងបានចូលទៅ ក្នុងផលិតកម្ម YG Entertainment ហើយបានប្រកាសថា ខ្លួននឹងឈប់រៀន។ ដោយសារលោក យល់ឃើញថា ការដែលអាចរកឃើញអ្វីមួយ ដែលយើងស្រឡាញ់ និងល្អ ក្នុងអំទ្បុងពេលវ័យជំទង់របស់យើង គឺពិតជាសំណាងខ្លាំងណាស់៕
មតិយោបល់