កំពង់ធំៈ ប្តីប្រពន្ធនាំគ្នាច្នៃកាំភ្លើងបម្រុងឆ្លុះសត្វ ស្រាប់តែប្តីភ្លាត់ស្នៀតច្រឡំកេះកៃផ្ទុះត្រូវចំប្រពន្ធស្លាប់ភ្លាមៗកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់អូរដា មានចម្ងាយពីភូមិត្រពាំងព្រីង ឃុំសាគ្រាមស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំប្រហែលជា១៥គីឡូម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបណ្ដាលឲ្យស្លាប់ជនរងគ្រោះឈ្មោះ យ៉ុង តឿភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ។ ចំណែកប្តីឈ្មោះ តឿន រុំ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា។
តាមប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់និងប្រពន្ធបានយកអាវុធកែច្នៃម៉ាកកាំភ្លើងឆ្នុកយកមកកែឆ្នៃបន្ថែម ក្រោយពីប្រពន្ធបានយកគ្រាប់កឹបមកឲ្យខ្លួន ដើម្បីដើរឆ្លុះសត្វ។ ពេលកំពុងកែច្នៃនោះ ខ្លួន(ជសង្ស័យ)បានឃើញញញួរកាំភ្លើងវាយគូទកឹបរាងវៀច ក៏តម្រង់ស្រាប់តែផ្ទុះគ្រាប់កឹប ត្រូវចំបំពង់កប្រពន្ធដែលកំពុងដេកយោលលើអង្រឹងចម្ងាយពីខ្លួនប្រហែល២ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្គចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់