ព័ត៌មានសិល្បៈ និងកម្សាន្ត

ដល់វេនRith Omega ស៊ុតទាំងប៉ីទាំងស្គរ ទាំងអ្នកហៃអើ​ម្ដង!

មកទល់ពេលនេះ រឿងរ៉ាវអាស្រូវរបស់អតីតព្រះចៅអធិការវត្តភ្នំបាក់លើ នៅខេត្តបន្ទាយមានជ័យ និងនារីវ័យក្មេង កាយ លីតា នៅតែជាប្រធានបទក្ដៅ ពិសេសបន្ទាប់ពីភាគីម្ខាងៗខំប្រឹងលាងខ្លួន ដោយភាគីខាងស្រីថា ខាងប្រុសចាប់រំលោភ និងបង្ខំ ហើយភាគីខាងអន្ទិតដែលទើបត្រូវបានគេផ្សឹកយ៉ាងអាម៉ាស់ បែរជាលើកឡើងថាគេដាក់ថ្នាំ និងមិនដឹងថាថតវីដេអូក្នុងពេលស៊ីពោតនោះ ដែលកាន់តែធ្វើអោយមានការរិះគន់។ ខុសពីមនុស្សមួយចំនួនដែលរិះគន់តែខាងស្រី ឬខាងប្រុស លោក Rith Omega ដែលត្រូវគេស្គាល់ថាជាផលិតករមួយរូបប្រចាំផលិតកម្មថោន បែរជាចេញបង្ហោះសារវាយសំពងទាំងប្រុសទាំងស្រី ហើយរាលដាលដល់អ្នកផ្កាប់មុខជាអ្នកគាំទ្រហៃអើចំពោះភាគីម្ខាងៗនោះទៅទៀត។

លោក រិទ្ធិ អូមេហ្គា បានបង្ហោះសារ ក្រោយពីមានការសម្ភាសន៍ពីមជ្ឈដ្ឋានជាច្រើន ហើយភាគីខាងប្រុស និងខាងស្រី ផ្ដល់ចម្លើយលាងខ្លួន ដែលលោកប្រកាសថាទើសត្រចៀកយ៉ាងខ្លាំងថា«ខ្ញុំថាខ្ញុំមិនចង់និយាយទេ តែដូចជាទើសពេកក្នុងចិត្ត ដាច់ចិត្តសរសេរអោយធូរទ្រូង! ចង់អ្នកណាជេរក៏ជេរចុះ ខ្ញុំនិយាយទស្សនៈអ្នកមើល និយាយការពិត មិនកាន់ជើងខាងណាទេ តែក្តៅក្រហាយពេលឃើញ video បកស្រាយរបស់ពូ ផែង វណ្ណៈ» បានខ្ញុំនិយាយ៖
១- ភាគីខាងស្រីនឹង និយាយពីខុសគឺខុសហើយ ដែលទៅទាក់ទងជាមួយនឹងព្រះសង្ឃ ហើយបានចោទប្រកាន់ថាលោក ចាប់រំលោភ បង្ខំអីណាទៅ ដែលជាក់ស្តែងដូចឃើញVideoស្រាប់ គឺគ្មានអ្នកណាបង្ខំនោះទេ គឺស្និតស្នាលលក្ខណៈស្នេហាទៅហើយ តែដោយផ្ទុះរឿងកើតឡើងបែរជានិយាយទាំងបំពានយកខ្លួនល្អ លាងខ្លួនថាខាងប្រុសអ្នកខុស ដោយធាតុពិតព្រមព្រៀងរៀងខ្លួន។

២- រឹតតែខុសលើសពីខុស គឺភាគីខាងប្រុសដែលខ្លួនជាព្រះសង្ឃបែរជាទៅទាក់ទងជាមួយនារី វាខុសពីវិន័យលោកហើយខុសមិនទទួលស្គាល់ខុស បានគេកាន់ជើងអាណិតច្រើន បែរជាចេញមុខបកស្រាយទាំងបំពានថាខ្លួនឆាន់ពោតដោយមិនដឹងខ្លួន មិនដឹងខ្លួនធ្វើអ្វី បើដឹងក៏មិនអោយថត ចោទថាគេដាក់ថ្នាំ។ ខ្លួនជាសង្ឃបែរជានិយាយបែបនេះខុសពីការពិតបែបនេះ ដោយបងប្អូនឃើញស្រាប់ហើយថាVideoនឹងត្រូវគេដាថ្នាំមែនអត់? ខ្លួនឯងទេដែលមិនគោរពវិន័យព្រះពុទ្ធសាសនា បួសហើយបែរជាទៅទាក់ទងស្រី? បែរជានិយាយយករួចខ្លួន ទាំងខ្លួនជាសង្ឃបែរចេញពីវត្តទៅជួបស្រីស្នេហ៍នៅបន្ទប់ ថាគេដាក់ថ្នាំ? បើខ្លួនជាសង្ឃត្រឹមត្រូវ កុំថាឡើយអោបគ្នាឆាន់ពោត តែទាក់ទងមនុស្សស្រីគឺខុសបាត់ហើយ ទោះស្រីនឹងអាស់ប៉ុណ្ណោះបើរយើងថាទេ ប្រកាន់វិន័យសង្ឃក៏គេមិនអាចអូសទាញដែល ដូចថាំងចេងត្រូវបីសាចពង្វក់តែទីបញ្ចប់នៅតែមិនអាចឈ្នះការតាំងចិត្តជាព្រះរបស់ថាំងចេងមួយទៀតខ្លួនអង្គុយលេងឃ្លាឃ្លោកបែរនិយាយថា «កុំតែទុកចិត្តស្គាល់គ្នាបានអង្គុយលេង កុំអីមិនអង្គុយទេ ចុះឯណាការកានសីល៍ នឹងវិន័យសង្ឃ? ខ្ញុំអាណិតលោកយាយៗដែលខំកាន់ជើងលោកសង្ឃម្នាក់នេះទាំងមិនគិតអីទាំងអស់ ….»។

ការបង្ហោះរបស់លោកត្រូវគេមើលឃើញថាត្រូវចិត្តមនុស្សភាគច្រើន ជាពិសេសសម្រាប់អ្នកដែលមើលឃើញថារឿងរ៉ាវមួយនេះ គឺសមនឹងដាក់បន្ទុកអ្នកទាំងពីរអោយស្មើភាពគ្នា ដោយមិនអាចយោងលើហេតុផលភាគីខាងណាហើយក៏ទម្លាក់កំហុសអោយភាគីម្ខាងទៀតនោះទេ៕

មតិយោបល់