ព័ត៌មានសិល្បៈ និងកម្សាន្ត

អាហារពេលល្ងាចថ្លៃជាងគេបំផុត មួយពេល២លានដុល្លារ

សិង្ហបុរីៈ ក្រុមហ៊ុនពេជ្ររុស្ស៊ី World Of Diamonds បានបង្កើតជាក្រុមជាមួយភោជនីយដ្ឋានសិង្ហបុរី Ce’ La Vi to ផ្តល់ជូនគូស្នេហ៍មានសំណាងមួយគូ នូវបទពិសោធក្នុងការទទួលអាហារពេលល្ងាចថ្លៃជាងគេបំផុតរបស់ពិភពលោកតម្លៃ ២លានដុល្លារអាមេរិក។

វាប្រហែលជាមិនមែនជាការទទួលទានអាហារតែម្យ៉ាងនោះទេ ប៉ុន្តែតាមពិតវាជាការដេញថ្លែចិញ្ចៀនពេជ្រមួយវង់ផងដែរ។

ពេលថ្មីៗនេះក្រុមហ៊ុន ពិភពពេជ្រ បានបង្ហាញចិញ្ចៀនពេជ្រពណ៌ខៀវទំហំ២,០៨ការ៉ាត ស្រោមផ្លាកទីនពណ៌មាស ដែលគេឲ្យឈ្មោះថា Jane Seymour ។

មហាសេដ្ឋីជាច្រើនបានចាប់អារម្មណ៍ចំពោះអាហារពេលល្ងាចនេះ នៅក្នុងនោះ រូមទាំង ក្រកូលរាជវង្សផងដែរ បានចុះឈ្មោះចូលរួមក្នុងការដេញថ្លៃញ៉ាំអាហារពេលល្ងាចដែលមានរយៈពេល៨ម៉ោង។

អាហារពេលល្ងាចនោះនឹងចាប់ផ្តើម ដោយការជិះឧទ្ធម្ភាគចក្រជុំវិញប្រទេសសិង្ហបុរី ៤៥នាទី រួចចូលរួមជិះនាវាទំនើបក្នុងរយៈពេលខ្លី។គូស្នេហ៍មានសំណាងនឹងត្រូវអ្នកបើកបររថយន្ត Rolls-Royce ទៅទទួលយកមកភោជនីយដ្ឋាន Ce’ La Vi to ដើម្បីចួលរួមទស្សនាទេសភាពថ្ងៃលិចនៅក្នុងទីក្រុងនេះជាមួយនឹងការញ៉ាំអាហារអាស៊ាន១៨មុខផង៕

ce-la-vi-restaurant-600x281jane-seymour-diamond-600x393most-expensive-dinner-600x293

មតិយោបល់