ភ្នំពេញៈវាជាដំណឹងអកុសល មួយសម្រាប់ ពិធីករ និងតារាសម្តែង លោក វីជេ រតនា ដែលជួបនូវរឿង មិនសមប្រកប រងគ្រោះ បែកថ្ងាស ធ្វើឲ្យប្រពន្ធព្រួយភ័យ រហូតសូមឲ្យហេតុការណ៍នេះកើតលើខ្លួន ជាជាងដេកមើលប្តីឈឺចាប់ ។
លោកស្រី លឹម លីហ្សា ដែលត្រូវជាភរិយា លោក វីជេ រតនា បានធ្វើការអះអាងលើ គណនីហ្វេសប៊ុកខ្លួនថា អាណិតប្តីណាស់ នៅពេលនេះទើបអូនដឹងថាជីវិតអូនរស់ខ្វះបងមិនបាន អូនសុំឲ្យអ្នកដែលឈឺគឺជាអូន មិនមែនបង អូនសូមឈឺជំនួសបង ប្រសើរជាងឲ្យអូនមើលបងឈឺ ។
សរសេរនៅលើគណនីហ្វេសប៊ុក លាយឡំ ទាំងទឹកភ្នែក លឹម លីហ្សា បានបន្តថា «ទឹកភ្នែកអូនហូរព្រោះអាណិតប្តីខ្លាំង ស្រលាញ់បងណាស់ម្ចាស់ចិត្តអូន ឆាប់ជាណាប្តីសំលាញ់ អូនមិនចង់ឃើញបងឈឺទេ ភាពចៃដន្យមិនគួរកើតឡើងលើប្តីខ្ញុំទេ សូមឲ្យគ្រោះចង្រៃរលាយឆ្ងាយពីគ្រួសារខ្ញុំទៅ »។
ហេតុការណ៍ វីជេ រតនា ជួបគ្រោះរអិលជើង បុកត្រូវនឹងជ្រុងតុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា វីជេ រតនា និងលោកស្រី លឹម លីហ្សា បានចូលរោងការនៅថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០១៦ ដោយជូនជំនូន ដល់ខាងស្រី ២ម៉ឺនដុល្លារ មិនបូកបញ្ចូលថ្លៃចិញ្ចៀនក្នុងថ្ងៃភ្ជាប់ពាក្យ ៕
មតិយោបល់