ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

«See You Again» ​ធ្វើ​ឲ្យ ​Fan​ រឿង ​Fast and Furious​ និង ​Paul Walker ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​

ភ្នំពេញ៖ «See You Again» ​ជាបទចម្រៀងនៅក្នុងរឿង Fast and Furious 7 ដែល​ច្រៀង​ដោ​យ​តារា​ចម្រៀង​ Wiz Khalifa និង Charlie Puth ដោយអត្ថន័យនៅ​ក្នុង​បទ​ចម្រៀង​នេះ​គឺ​ឧទ្ទិស​ដល់​កំពូល​តារា​សម្ដែង Paul Walker ដែលបាន​ទទួល​មរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយសារគ្រឿងថ្នាក់ចរាចរណ៍។

See You Again , Paul Walker, Furious 7

បទ «See You Again» ជាបទចម្រៀងមួយដែលបង្អប់នូវអត្ថន័យមនោសញ្ចេតនាយ៉ាងស៊ីជម្រៅ ជាពិសេសសម្រាប់ប្រិយមិត្តដែលគាំទ្ររឿង Fast and Furious និងគាំទ្រលោក Paul Walker។ សម្រាប់អ្នកដែលបានតាមដានរឿង Fast and Furious 7 ពិតជាស្រណោះស្រណោក​នៅ​ពេល​បានស្ដាប់ និងទស្សនាបទចម្រៀងមួយនេះ។

paul walker

បទ «See You Again» ត្រូវបាន Upload ចូល YouTube នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥ ហើយគិតមកដល់ពេលនេះ វាមាន​រយៈពេលជិត​ ២ខែ ដោយក្នុងនោះមានអ្នកចុចទស្សនាចំនួនជាង ៣៤៧លានដង។
គួរបញ្ជាក់​ផងដែរថា សម្រាប់រឿង Fast and Furious 7 នេះ ត្រូវបាន​អ្នក​ដឹក​នាំ​ជ្រើស​រើសយក​ប្អូន​ប្រុស​របស់ ​Paul Walker ពីរនាក់ឲ្យ​ដើរតួជំនួស ប៉ុន្តែ​​ដោយសារតែបច្ចេកទេសកុំព្យូទ័រខ្លាំង ទើប​អាច​កាត់​ត ​មុខប្អូនប្រុសរបស់ Paul Walker ទាំងពីរនាក់ ឲ្យដូច Paul Walker ពិត។
ទស្សនា បទ «See You Again» ទាំងអស់គ្នា៖

វីដេអូដែលបង្ហាញពីការកាត់តមុខប្អូនប្រុស Paul Walker

មតិយោបល់