ព័ត៌មានសិល្បៈ និងកម្សាន្ត

យូរី ដឹកដៃអ្នកដឹកនាំសម្តែងម្នាក់ទៅសាងស្នេហ៍នៅថៃ

ភ្នំពេញៈ ក្រដាសមិនអាច​ខ្ចប់ភ្លើងជិតនោះទេ ដំរីងាប់ មិនអាច​យកចង្អេរបិទបាំង​ជិតនោះដែរ ចំណងស្នេហារបស់យូរី និងអ្នកដឹកនាំសម្តែងម្នាក់ក្នុងផលិតកម្មសាន់ដេ វាគឺជារឿងពិត ដែល​អ្នកទាំងពីរ​ដឹងច្បាស់រៀងៗខ្លួន មិនអាចក្រឡាស់បាន ។​

បើតាមផលិតករម្នាក់ ដែលជាប្រភពដ៏កក់ក្តៅ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ Post News ឲ្យដឹងថា តារាចម្រៀងយូរី មានទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួត ជាមួយអ្នកដឹកនាំ​សម្តែង​ម្នាក់ ក្នុងអាលប៊ុមថ្មីរបស់នាង ក្រោមចំណងជើងថា «ខ្សែជីវិត​» ហើយពេលនេះពួកគេ​កំពុងនៅទឹកដី​ថៃ ។​

កាលពីថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ តារាចម្រៀង​ យូរី បាន​ធ្វើដំណើរ​ទៅកាន់ប្រទេសថៃ ដោយជើងហោះហើរ​ដែលនាង​ជិះ បានចត នៅព្រលានយន្តហោះសុវណ្ណភូមិ នៅម៉ោង ៥​និង​៣០នាទី ។​ បន្ទាប់មកតារាចម្រៀងរូបនេះ បានធ្វើដំណើរទៅកាន់ តំបន់ប្រាទូណាម រកកន្លែងស្នាក់នៅ ។​
ក្នុងអំឡុងពេលនោះ គេមិនបានឃើញ អ្នកដឹកនាំសម្តែងខាងលើនោះទេ មិនបានឃើញព្រោះតែ​អ្នកដឹកនាំសម្តែងខាងលើ អាចនឹងមកមុន ឬមកតាមក្រោយ ។​
ការហោះហើរ ទៅកាន់ទឹកដីថៃ របស់យូរី ត្រូវបានគេទម្លាយថា គឺទៅថត​ចម្រៀងនៅទីនោះ ដើម្បីបញ្ចប់​អាលប៊ុម​ខាងលើ និងឆ្លៀតពេល ដើម្បីរឹតចំណងស្នេហ៍ ឲ្យស្អិតរមួត ជាមួយនឹងគ្នា ។​
ក្នុងតំបន់ប្រាទូណាម នៅព្រឹកថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ យូរី បានដឹកដៃបុរសម្នាក់ ដើរផ្សារ ដែលអាច​ជាជំនួយការ ឬ​អ្នកតុបតែងមុខ ធ្វើសក់​ឲ្យនាង ក៏ជួប​ជាមួយនឹង​អ្នកយកព័ត៌មាន Post News ដោយចៃដន្យ ក៏បានសួរទៅកាន់​បុរស​រូបនោះថា តើ​លោក​ជាអ្នកដឹកនាំសម្តែង ក្នុងបទ «ខ្សែជីវិត​» មែនទេ ? ឭបែបនេះ យូរី បានទាញដៃ អ្នក​តុបតែងមុខ​របស់នាង ឡើងលឿន ដើម្បីបន្តដំណើរទៅមុខ​ទៀត ។

បើទោះបីជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងព័ត៌មាន នាងមានចំណងស្នេហា និង​អ្នកដឹកនាំសម្តែងខាងលើ ខាង Post News បានព្យាយាមខលទៅកាន់ ទូរស័ព្ទ ០៩៣ xxx 000 ដែលជា​លេខ​ទូរស័ព្ទ របស់យូរី ប្រើ ខលចូល​តែគ្មានអ្នកលើក​នៅព្រឹកថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​៕​

Yuri Sunday (1)Yuri Sunday (2)Yuri Sunday (3)Yuri Sunday (4)Yuri Sunday (5)Yuri Sunday (6)Yuri Sunday (7)Yuri Sunday (8)Yuri Sunday (9)Yuri Sunday (10)Yuri Sunday (11)Yuri Sunday (12)

មតិយោបល់