ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆយី ថា ទាល់តែកូនដឹងក្តី បានធ្វើខួបកំណើតម្តងទៀត

ភ្នំពេញៈ ក្នុងពិធីខួបកំណើតកូនស្រី គំរប់អាយុ ១ឆ្នាំ នោះ តារាសម្តែង ដែលមានដើមទ្រូងទ្រលុកទ្រលន់ អ្នកនាង ឆយី បានឲ្យដឹងថា នេះគឺជាខួបលើកទី១ របស់កូនស្រីនាង ដោយនាងមិនបានធ្វើធំដុំនោះទេ ត្រឹមតែវត្តមានភ្ញៀវ ៣០ ទៅ៤០នាក់តែប៉ុណ្ណោះ។

ថ្លែងប្រាប់ Post News នៅរាត្រីថ្ងៃ៤ កក្ដដា ក្នុងពិធីខួបនៅសណ្ឋាគារជូលីណា បាក់ទូក នោះ អ្នកនាង ឆយី បានថ្លែងឲ្យដឹងថា សម្រាប់ខួបកំណើតកូនស្រីលើកដំបូងនាង មិនធ្វើអ្វីជាដុំកំភួននោះទេ ដោយអញ្ជើញភ្ញៀវ ចូលរួម តែ ៣០ ទៅ៤០ នាក់តែប៉ុណ្ណោះ និងចំណាយថវិកា ប្រហែល ១ពាន់ដុល្លារ រៀបចំកម្មវិធីនេះឡើង។

ឆយី ថា«នេះជាខួបគំរប់អាយុ ១ឆ្នាំរបស់កូនស្រីខ្ញុំ ឈ្មោះ សំណាង និស្ស័យទេពី ហើយប្រហែលជា ៥ឆ្នាំទៀត បានធ្វើឲ្យកូនស្រីខ្ញុំម្តង ដោយគាត់អាចរត់លេងបាន គាត់ដឹងថាសប្បាយយ៉ាងម៉េច បានខ្ញុំធ្វើឲ្យគាត់ម្តងទៀត »៕
IMG_0959 IMG_0961 IMG_0962 IMG_0963 IMG_0964 IMG_0965 IMG_0968 IMG_0969 IMG_0971 IMG_0976 IMG_0979 IMG_1043 IMG_1044 IMG_1088 IMG_1089

IMG_1021 IMG_1029IMG_1023 IMG_1027 IMG_1032 IMG_1059 IMG_1074IMG_1019 IMG_1081IMG_1000

មតិយោបល់