ព័ត៌មានសិល្បៈ និងកម្សាន្ត

Weir និងមិត្តស្រីថ្មី Vicky បានចូលរោងការនៅថ្ងៃនេះហើយ ក្រោយប្រកាសទំនាក់ទំនងប៉ុន្មានខែ

(ថៃ)៖នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ តារាសម្ដែងថៃ Weir Sukollawat និងគូស្នេហ៍ជាអ្នកជំនួញ Vicky Pemonya បានរៀបចំពិធីមង្គលការយ៉ាងផ្អែមល្ហែម និងមានលក្ខណ:ឯកជន ដោយ អញ្ជើញតែសមាជិកគ្រួសារទាំងសងខាង ចាស់ទុំ និងមិត្តភក្តិជិតស្និទ្ធក្នុង និងក្រៅសិល្ប:ប្រហែល ១០០ នាក់។

សម្រាប់ពិធីនៅពេលព្រឹកនេះគូស្វាមីភរិយាថ្មីថ្មោងបានរៀបចំនៅសណ្ឋាគារ CAPELLA BANGKOK ដោយរៀបចំទាំងបែបថៃ និងបែបចិន ចាប់ផ្ដើមដោយពិធីហែរជំនូននៅម៉ោង ៨ ពិធីបំពាក់ចិញ្ចៀននៅម៉ោង ៩ បន្តដោយពិធីចងដៃ លើកទឹកតែ និងទទួលទានអាហារថ្ងៃត្រង់។ ចំណែកពេលល្ងាចនឹងមានពិធីជប់លៀងបន្តទៀត។

ពិធីមង្គលការនេះត្រូវបានរៀបចំក្នុងរយ:ពេលតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពី Weir បានប្រកាសទំនាក់ទំនងស្នេហាថ្មី ក្រោយបែកបាក់ពីអតីតសង្សារ៩ឆ្នាំ គឺតារាសម្ដែង Bella Ranee កាលពីចុងឆ្នាំ២០២១៕

មតិយោបល់