ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា អេឡិច ចាន់ត្រា ឆ្លើយតប មាស សុខសោភា ក្ដៅៗ

ខណ:ដែល មាស សុខសោភា ត្រូវបានគេកត់សម្គាល់ថាមានសន្ទុះជាមួយនឹង«ឧត្តមស្វាមី» រហូតដល់មានអ្នកចូលស្ដាប់ដល់រាប់ម៉ឺននាក់ តារាចម្រៀង លោក អេឡិច ចាន់ត្រា បានបង្ហោះឆ្លើយតបភ្លាមៗ ដោយបានយកបទចម្រៀងនោះមកច្រៀងCover ដោយដាក់ចំណងជើងឆ្លើយតប ដែលមិនខុសពីការឆ្លើយតបនឹងបទរបស់ មាស សុខសោភា ដែលជាបទចម្រៀងដែលមានការចាប់អារម្មណ៍នោះ។

លោក អេឡិច ចាន់ត្រា អះអាងថា បើទោះជាលោករវល់នឹងការងារនៅក្នុងក្រុមហ៊ុន AlexIntertaiment Agency ក៏លោកនៅតែសកម្មក្នុងការបញ្ចេញបទចម្រៀងនោះដែរ ដោយលោកបានសម្រេចចិត្តCover បទរបស់កញ្ញា មាស សុខសោភា ដោយដាក់ចំណងជើងថា«ឧត្តមភរិយា» ដើម្បីឆ្លើយតបបទរបស់តារាចម្រៀង មាស សុខសោភា ដែលកំពុងល្បីជាមួយបទ«ឧត្តមភរិយា»។
លោកថាបទចម្រៀងដែលមានន័យថាឆ្លើយតបនឹងបទម្ចាស់ដើមនេះ ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតាផងដែរ តែគេនៅមិនទាន់ដឹងថាតើលោក នឹងត្រៀមផលិតជាMV ក្រោយទទួលបានភាពទាក់ទាញនេះទេ។

ចង់ដឹងបទចម្រៀង “ឧត្តមភរិយា” របស់តារាចម្រៀង អេឡិច ចាន់ត្រា ពិរោះរណ្តំចិត្តយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖

មតិយោបល់