ចិនៈ ថាងចេង ជាតារាមួយដួង ដែលស្ថិតក្នុងបញ្ជីសិល្បករ មានជាងគេទាំង ១០ ដោយមានទ្រពក្នុងដៃ រហូតដល់ទៅ ៨ ពាន់លានដុល្លារអាម៉េរិក ។នេះបើយោងតាម Soha ចុះផ្សាយ។

អ្នកស្រី Zhao Wei ឬ ហៅថា នាងត្រចៀកាំ ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដោយមានប្រាក់ក្នុងដៃ ៣ ពាន់លានយន់ ។

តារាសម្តែង Jackie Chan ហៅ ឈិនឡុង ស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយមានទ្រពសម្បត្តិ ក្នុងដៃ ៤០០ លានដុល្លារអាម៉េរិក ។

តារាសម្តែង Faye ស្ថិតនៅចំណាត់ថ្នាក់ទី៤ ដែលចំណាត់ថ្នាក់នេះ ដាក់ឲ្យដោយទស្សនាវដ្តីពាណិជ្ជកម្មរបស់ អាម៉េរិក ហើយនាងក៏មានទ្រព្យក្នុងដៃ ចំនួន ១០០ លានយន់ ។

តារាសម្តែងក្បាច់គុន លីលានជា មានទ្រព្យសម្បត្តិក្នុងដៃ ១០ លានដុល្លារអាម៉េរិក ។

ទិនហ្វី ស្ថិតនៅចំណាត់ថ្នាក់ទី ៦ ប៉ុន្តែ ក្នុងចំណោម សិល្បករ ទាំង១០ តែចំនួនទ្រព្យសម្បត្តិក្នុងដៃ មិនត្រូវបានទម្លាយ ។

នាង Isabella Leong ដែលមានកូន៣ នាក់ ជាតារាស្ថិតចំណត់ថ្នាក់ទី ៧ ដោយមាន ថវិកាក្នុងដៃ ៥០០ លានដុល្លារហុងកុង ។

អតីតបវរកញ្ញា Michelle Reis ស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងនាមជាប្រពន្ធរបស់មហាសេដ្ឋី Xu Tan Hanh ។

នាង Zhang ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ដោយមានថវិកា ក្នុងដៃ ១ពាន់លានដុល្លារហុងកុង ។

តារាសម្តែងស្រស់សោភា Fan Bingbing ស្ថិតចំណាត់ថ្នាក់ទី១០ ដោយមានភាគហ៊ុន ក្នុងដៃជាច្រើន ប៉ុន្តែចំនួនសរុបមិនត្រូវបានបង្ហាញ៕

មតិយោបល់