ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកចម្រៀង​បែប​រ៉េ​ប​ស្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូង​ដែល​ឡើង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី Arab’s Got Talent

Mayam Mahmoud​ គឺជា​ស្ត្រី​ជនជាតិ​អេ​ហ្ស៊ី​ប​តំបូងបង្អស់​ដែល​បាន​ឡើង​ប្រឡង​ក្នុង​កម្មវិធី Arab’s Got Talent ហើយ​មក​ទល់​នឹង​ពេលនេះ​នាង​បាន​ឡើង​ដល់​ជុំពាក់​កណ្តាល​ផ្តាច់​ព្រាត់​ហើយ​។​
Egypt
Mayam មាន​អាយុ​ទើបតែ 18 ឆ្នាំ​ហើយ​នាង​បាន​បង្ហាញ​ពី​សមត្ថភាព​និង​ភាព​មិន​ខ្លាច​រអារ​ទៅ​នឹង​ប្រពៃណី​របស់ខ្លួន​នោះទេ​។​ការឡើង​ប្រឡង​បង្ហាញ​ពី​សមត្ថភាព​ច្រៀង​បែប​រ៉េ​ប​របស់​នាង​ទាំង​មាន​ស្បៃ​មុខ​ផង​បាន​ធ្វើ​ឲ្យមាន​ការតិះ​ទៀន​ជាច្រើន​ពី​សំណាក់​ប្រជាជន​អេ​ហ្ស៊ី​បដ​ទៃ​ទៀត​ប៉ុន្តែ​នាង​ធ្លាប់​ប្រាប់​ទៅ​កាន់​អ្នកកាសែត​របស់ BBC ថា​ទាំង​ឪពុក​ម្តាយ​និង​បងប្អូន​របស់​នាង​ម្នាក់​ណា​ក៏​លើកទឹកចិត្ត​ដល់​នាង​ក្នុង​ការ​ច្រៀង​នេះដែរ​។​

​នាង​បាន​និយាយ​បញ្ជាក់​រឿង​មួយ​ចុងក្រោយ​ថា​នាង​សង្ឃឹមថា​នៅ​ពេល​ណា​ដែល​នាង​បញ្ឈប់​អាជីព​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ប្រភព​ដូចគ្នា​ធ្វើ​ដូច​រូប​នាង​ដែរ​៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់