ភ្នំពេញៈ ដើម្បីបោសសម្អាតឲ្យអស់នូវក្រុមជនអនាថា និងក្រុមក្មេងញៀនថ្នាំ ដែលប្រមូលផ្តុំបង្កភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបោសសម្អាតនៅតាមច្រកឌឿងហែម និងក្រោមសំយ៉ាបផ្ទះនានានៅក្នុងមូលដ្ឋានដូនពេញជាលទ្ធផលប្រមូលបានចំនួន៣៣នាក់កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះញ្ជូនទៅអប់រំ។
ក្នុងយុទ្ធនាការនោះដែរលោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានបញ្ជាក់ទៀតថា ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ លើការពង្រឹងបញ្ហាសន្ដិសុខ ទប់ស្កាត់បទ ល្មើសនិងសណ្ដាប់ធ្នាប់សាធារណៈដូច្នេះអាជ្ញាធរមូលដ្ឋាន បានបើកយុទ្ធនាការចុះ ទៅឆែកឆេរនិងធ្វើការត្រួតពិនិត្យនៅតំបន់ ស្មុកស្មាញហើយរកឃើញជនដែល ជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន ក៏ដូចជា ជនអនាថា ជាដើម ហើយមនុស្សទាំង៣៣នាក់ខាងលើនេះបានបញ្ជូនទៅអប់រំ។
លោកប្រធានដណ្តាប់ធ្នាប់បានបញ្ជាក់ថា សម្រាប់យុទ្ធនាការ ចុះត្រួតពិនិត្យរដ្ឋបាល នៅតំបន់ស្មុក ស្មាញក្នុងភូមិសាស្ដ្រខណ្ឌដូន ពេញ និងធ្វើឡើងជាបន្ដបន្ទាប់ ដើម្បីចូលរួម កាត់បន្ថយបញ្ហាបទល្មើស បញ្ហាអសកម្មផ្សេងៗក៏ដូចជារក្សាសន្ដិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងនោះ ដើម្បីទទួលបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយមានការសំណូមពរ និងការព្រួយបារម្ភពីប្រជាជន គណបញ្ជាការឯកភាពខណ្ឌដូនពេញ បានចាត់កម្លាំងចុះប្រមូលជនអនាថា បានចំនួន៣៣នាក់ ហើយមុននិងបញ្ជូនឲ្យមន្ទីរសង្គមកិច្ច សាលាខណ្ឌបានចែកជូនពួកគាត់ នំបុ័ងម្នាក់មួយ ទឹកសុទ្ធម្នាក់មួយដបផងដែរ៕
មតិយោបល់