ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ)កម្មវិធីទូរទស្សន៍មួយតម្រូវឲ្យអ្នកចួលរួមលេង រស់នៅដោយគ្មានអ្វីទាំងអស់សូម្បីខោក្នុង

អង់គ្លេសៈទូរស្សន៍របស់អង់គ្លេសមួយ បានបង្កើតកម្មវិធីចម្លែកដោយតម្រូវឲ្យអ្នកចូលរួមលេងរស់នៅធម្មតា ក្នុងជីវិតប្រចាថ្ងៃរបស់ខ្លួនដោយមិនប្រើប្រាស់របស់កម្មសិទ្ធផ្សេងជាជំនួយ រួមទាំងខោអាវ បិទបាំងខ្លួនប្រាណផងដែរ។

ល័ក្ខខ័ណ្ឌនៅក្នុងកម្មវិធី “ជីវិតស្រាតទទេរ” ឬ “Life Strip Bare ” របស់ទូរទស្សន៍ Channel 4 ដែលមានផ្សាយរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ៩ល្ងាច អ្នកចូលរួមតម្រូវឲ្យលះបង់របស់ ជាកម្មសិទ្ធទាំងអស់ មានដូចជា គ្រឿងប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកំដៅ ឆ្នាំងដាំបាយអគ្គីសនី ….. មធ្យោបាយធ្វើដំណើរ កង់ ម៉ូតូ រថយន្ត…. សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា ប្រដាប់តុបតែងកាយ សាប៊ូ ទឹកអប់… ទូរស័ព្ទ នាឡិការ គ្រឿងអលង្ការផ្សេង ប្រដាប់គ្រប់ដណ្តប់ខ្លួនប្រាណ មានភួយ កន្សែង កន្ទេល ពួក ……សួម្បីតែខោក្នុងក៏មិនឲ្យប្រើដែរ ប៉ុន្តែពូកគេត្រូវទៅធ្វើការតាមធម្មតាក្នុងរយៈពេល៣សប្តាហ៍ ។

មនុស្ស៥នាក់មកពីតំបន់ផ្សេងៗនៅក្នុងប្រទេសអង់គ្លេស បានស្ម័គ្រចិត្តចូលរួមលេងនៅក្នុងកម្មវិធីមួយនេះ ហើយយល់ព្រមឲ្យគេសម្រាតសម្លៀកបំពាក់ក្នុងកម្មវីធី“ជីវិតស្រាតទទេរ” ។

អ្នករចនា នាង Heidi May អាយុ២៩ឆ្នាំ រស់នៅក្នុងភាគខាងកើតទីក្រុងឡុងដ៍គឺជាមនុស្សម្នាក់ ក្នុងចំណោម៥នាក់ដែលបានចូលរួម និយាយថា “យើងគ្មានលុយច្រើនទេ ហើយខ្ញុំចាំបានថា មិត្តរបស់ខ្ញុំច្រើននាក់ មានរបស់គ្រប់យ៉ាងដែលពួកគេចង់បាន។ នាងបានរំឮកទៀតថា “ចាប់តាំងពីអាយុ១១ឆ្នាំមក ខ្ញុំចាប់ផ្តើមធ្វើការងារបន្តិបន្តួចដូច្នេះខ្ញុំអាចទិញរបស់ថ្មីៗប្រើប្រាស់”។ការចូលរួមនៅក្នុងកម្មវិធីនេះក្រៅពីអាចទទួលបានភាពសប្បាយរីរាយហើយ ថែមទាំងទទួលយក បទពិសោធន៍ថ្មីមួយ សម្រាប់ជីវិតរស់នៅជាមួយនឹងធម្មតាពិតពិត ដោយគ្មានការប្រើប្រាស់របស់ជំនួយ។

យោងតាមប្រភពពីអ្នករៀបចំកម្មវិធី បានឲ្យដឹងថាគោលបំណង់នៃកម្មវិធី“ជីវិតស្រាតទទេរ” ក្រៅពីផ្តល់នូវភាពសប្បាយរីករាយហើយគឹផ្តល់នូវបទពិសោធន៍ថ្មីដើម្បីសន្សំសំចៃ ការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នឹងបង្ហាញពីសិទ្ធសេរីភាពរបស់មនុស្សផងដែរ៕

https://youtu.be/rrwNK928ZWs

មតិយោបល់