ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានសុខភាព

ដេកនៅលើផ្ទាំងថ្មក្តៅធ្វើឲ្យស្ត្រីមានសុខភាពល្អ និងឆាប់មានអារម្មណ៍ផ្លូវភេទ

ចិនៈ ស្ត្រីចំណាស់ច្រើននាក់បាននាំគ្នាដេកលើផ្ទាំងថ្មក្តៅខ្លាំង ព្រោះពួកគាត់ជឿថា អាចជួយឲ្យសុខភាពរឹងម៉ាំ និងអាចព្យាបាលជំងឺផ្សេងទៀត រួមទាំងសុខភាពផ្លូវភេទផង។

ស្ត្រីវ័យកណ្តាល និងចំណាស់ជាច្រើននាក់នៅក្នុង ទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិនបាននាំគ្នាដេកសំដិលលើថ្ទាំងថ្មដើម្បីថែរក្សាសុខភាព និងព្យាបាលជំងឺផ្សេងៗ។

បើតាមអ្នកសារព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថា ដំបូងឡើយ ប្រជាជនបានគិតថាស្ត្រីទាំងនោះ កំពុងតែសម្តែងសិល្បះអាថ៌កំបាំងអ្វីម្យ៉ាង។ លុះដល់ពេលចូលទៅសួរ ស្ត្រីទាំងនោះនិយាយថា វាគឺជាវិធីព្យាបាលជំងឺតាមបែបប្រពៃណីដើម្បីជួយព្យាបាលជំងឺជាច្រើនមុខ។

ម្នាក់ក្នុងចំណោមស្ត្រីទាំងនោះ ត្រូវបានគេស្គាល់ថាឈ្មោះ Lo បានចាប់ផ្តើមដេកលើថ្មក្តៅ ដើម្បីព្យាបាលជំងឺសន្លាក់ឆ្អឹង និងជាប់សរសៃ។គាត់ចាប់ផ្តើដេកលើផ្ទាំងថ្មក្តៅនៅម៉ោង ៣ និងម៉ោង៤រសៀល នៅពេលដែលព្រះអាទិត្យបញ្ចេញកំដៅក្តៅខ្លាំងបំផុត។

ចំណែកស្ត្រីខ្លះទៀតដើម្បីព្យាបាលជំងឺខ្សោយផ្លូវភេទ ហើយក្រោយពេលបានដេកលើផ្ទាំងថ្មក្តៅ ពូកគេហាក់ដូចជា ឆាប់មានអារម្មណ៍ នឹងដល់តម្រេកមុនបុរស។

យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតជាច្រើននាក់បានប្រមានប្រឆាំងនឹងការប្រថុយប្រថានជាមួយ​នឹងការអនុវត្តន៍​ចម្លែកនោះ ដោយលើកឡើងថាការទម្រេតខ្លួនទៅលើកំដៅខ្លាំងពេក អាចបង្ករឲ្យមានបញ្ហាសុខភាព​យ៉ាងធ្ងន់ធ្ងរជាច្រើន ដូចបង្កឲ្យរលាក រហូតដល់អាចបណ្តាលឲ្យដាច់​សរសៃឈាមខួរក្បាល​ថែមទៀតផង៕

មតិយោបល់