ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដឹកនាំ​រឿង Transformers 4 ត្រូវបាន​គេ​វាយ​បែក​មុខ​នៅក្នុង​ទីក្រុង​ហុងកុង​

​ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​រ៉​យ​ទ័របាន​ឲ្យដឹងថា​អ្នកដឹកនាំ​ជនជាតិ​អាមេរិកនិង​ជា​ផលិត​កររឿង Transfomers 4 ត្រូវ​បាន​រង​គ្រោះថ្នាក់​ដោយ​ការវាយប្រហារ​ពី​សំណាក់​បងប្អូន​ពីរ​នាក់​នៅ​ពេលដែល​លោក​កំពុង​ធ្វើ​ការថត​ឈុត​មួយ​នៅក្នុង​រឿង Transfomers 4 នោះ​។​

​បងប្អូន​ពីរ​នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ​ក្រៅ​ហៅ Mak ដែល​ម្នាក់​អាយុ 27 និង​ម្នាក់​ទៀត 28 ឆ្នាំ​បាន​ដើរ​សំដៅ​ចូល​ទៅរ​កលោក Bay ហើយ​វាយ​ចំ​មុខ​ខាងស្តាំ​របស់​លោក​ហើយ​ពួកគេ​ទាមទារ​ឲ្យ​លោក Mak បង់លុយ​ឲ្យ​ពួក​គេ​ចំនួន 12,900 ដុល្លារ​អាមេរិក​នៅ​ពេល​ដែល​មនុស្ស​គ្រប់គ្នា​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ពួកគេ​ទាមទារ​លុយ​នោះ​ដោយសារ​មូលហេតុ​អ្វី​នោះទេ​។​

​មានការ​វាយ​ប្រតប់​គ្នា​ខ្លះ​ដែរ​នៅពេល​បន្ទាប់​ដែល​ប៉ូលិស​បាន​មក​ដល់​ហើយ​ជា​លទ្ធផល​ប៉ូលិស​បី​នាក់​ដែល​រងគ្រោះ​រួមជាមួយ​នឹង​ប្អូន​នៃ​ក្រុម​ជនដៃដល់​។​នៅតែ​មិន​មាន​ការបញ្ជាក់​ណាមួយ​ច្បាស់​នៅឡើយ​ពី​មូលហេតុ​នៃ​ការទាមទារ​នេះ​នៅពេលដែល​មនុស្ស​បី​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុងនោះ​មាន​បងប្អូន​ពីរ​នាក់​ឈ្មោះ Mak និង​បុរស​ម្នាក់​ទៀត​ដែល​មានឈ្មោះ Chan ។​

​ទាំង​អ្នកដឹកនាំ​លោក Bay និង​សហការី​ដែល​មាន​វត្តមាន​នៅ​កន្លែង​ថត​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​ណាមួយ​សោះ​ពី​រឿង​នេះ​ដោយ​ការថត​រឿង​នៅតែ​បន្ត​ដូច​ធម្មតា​ឯ​លោក Bay ក៏​បាន​ចាកចេញ​ពី​កន្លែង​នោះ​ទៅហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Boracay/Tranformer2_zps77614b6a.jpg
https://i1272.photobucket.com/albums/y389/domneng/Boracay/Tranformer1_zps5549a53b.jpg

មតិយោបល់