ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ កំពូលតារាសម្ដែងថៃល្បីល្បាញ ប្រកាសបណ្ដាក់ទុននៅកម្ពុជា

កាលពីល្ងាចថ្ងៃទី១០ មករា គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលកំពូលតារាសម្ដែងថៃល្បីល្បាញអ្នកនាង Vicki Sunisa Jett ដែលគេបានស្គាល់ក្នុងភាពយន្តភាគថៃ ជាពិសេសក្នុងរឿង «យ៉ានីកំពូលស្នេហ៍» និងភាពយន្តផ្សេងទៀតរាប់មិនអស់ ស្រាប់តែបានបង្ហាញមុខនៅប្រទេសកម្ពុជា ព្រមជាមួយនឹងការប្រកាសថា អ្នកនាងបង្ហាញខ្លួន ក៏ព្រោះតែបានសម្រេចបណ្ដាក់ទុនលើមុខជំនួញមួយ។

ការបង្ហាញខ្លួនរបស់អ្នកនាង ត្រូវបានធ្វើឡើងនៅក្នុងពិធី ចុះហត្ថលេខាចាប់ដៃ រវាងភាគីគ្លីនិកកែសម្ផស្ស អុីវ៉ូលដែលគ្លីនិកវះកាត់កែសម្ផស្សនៅកម្ពុជា ជាមួយនឹងភាគី២ផ្សេងទៀត និងពិធីកាត់ខ្សែបូរបើកសម្ពោធគ្លីនិកអ៊ីវ៉ូល ដែលមានទីតាំងស្ថិតនៅម្ដុំបឹងកេងកង។ តារាសម្ដែងថៃ អ្នកនាង Vicki Sunisa Jett បានថ្លែងក្នុងវេទិកាសិន្និសីទ នាថ្ងៃនោះថា ជាលើកទី២ហើយ ដែលអ្នកនាងមកដល់ប្រទេសកម្ពុជា ដោយការបង្ហាញខ្លួនលើកនេះ គឺមកចុះហត្ថលេខាធ្វើជំនួញមួយ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការចុះមកលើកមុនគឺក្នុងបំណងស្ទាបស្ទង់ទីផ្សារធ្វើជំនួញ។

នៅក្នុងប្រទេសថៃ អ្នកនាងថាខ្លួនគឺជាអ្នកបង្កើតផលិតផលថែរក្សាសម្រស់ ម៉ាក Liv White Diamond ដែលរួមមាន ផលិតផលឡេ និងផលិតផលថែរក្សាស្បែកល្បីល្បាញប្រចាំប្រទេសថៃ ដោយមានទីផ្សារពេញនិយម ប្រមាណជា៣ឆ្នាំមកហើយ។ អ្នកនាងបាន សម្រេចចិត្តប្រគល់សិទ្ធិឲ្យចែកចាយផលិតផលរបស់ខ្លួនទៅឲ្យកញ្ញា គង់ កែវមរកត ហៅហ្វាងកែវ ដែលជានាយកប្រតិបត្តិគ្លីនិកអ៊ីវ៉ូល ដើម្បីឲ្យកញ្ញា និងគ្លីនិកអុីវ៉ូលទាំងមូល មានសិទ្ធិចែកចាយផលិត ម៉ាកល្បីនេះ។ អ្នកនាងថាខ្លួនប្រឡូកការសម្ដែងភាពយន្ត នៅក្នុងប្រទេសថៃប្រមាណជាង ២០ឆ្នាំមកហើយ ដោយមានភាពយន្តដែលអ្នកនាងសម្ដែងតួឯករាប់មិនអស់នោះទេ ដែលមានការទទួលស្គាល់ ទាំងក្នុងប្រទេសថៃ និងកម្ពុជា។ អ្នកនាងរំពឹងយ៉ាងខ្លាំងថា កញ្ញា ហ្វាងកែវ ដែលជាអ្នកចែកចាយផ្ដាច់មុខនៅកម្ពុជា នឹងធ្វើឲ្យផលិតផលរបស់ខ្លួន ទទួលបានជោគជ័យមិនចាញ់នៅក្នុងប្រទេសថៃនោះទេ ជាពិសេសនៅក្នុងកាល:ទេស: ដែលជនជាតិខ្មែរកាន់តែចាប់អារម្មណ៍ផលិតផលម៉ាកល្បីៗ ដើម្បីសម្រស់បែបនេះ។ អ្នកនាងក៏បានព្រលយថា ស្ថិតក្នុងវ័យ៣៧ឆ្នាំនៅក្នុងពេលនេះ អ្នកនាងនៅតែមានទីផ្សារសម្ដែងតួឯក ប៉ុន្តែបណ្ដាលមក ពីអ្នកនាង ទើបតែសម្រាលបានកូនប្រុសបានជាង២ខែ ស្របគ្នាដែលអ្នកនាង មិនទាន់រួចដៃរឿងមុខជំនួញផងដែរ ទើបអ្នកនាងផ្អាកទទួលមួយរយ:។

លោកវេជ្ជបណ្ឌិត្យឯកទេសផ្នែកវះកាត់កែសម្ផស្ស លោក ធឿង ពិសិដ្ឋ ម្ចាស់គ្លីនិកអុីវ៉ូល បានថ្លែងបញ្ជាក់ថា ហេតុផលដែលតារាថៃ អ្នកនាង Vicki Sunisa Jett បង្ហាញមុខនៅកម្ពុជា គឺដោយសារតែគ្លីនិក បានសម្រេចជ្រើសយកកញ្ញា គង់ កែវមរកត ដែលជាស្រ្តីមានឥទ្ធិពល ក្នុងការទាក់ទាញអតិថិជនផ្នែកកែសម្ផស្ស ឲ្យធ្វើជានាយកប្រតិបត្តិគ្លីនិក ក្នុងនាមជាដៃគូភាគហ៊ុន ស្របគ្នាដែលកញ្ញា គង់ កែវមរកត ក៏បានចាប់ដៃជាមួយអ្នកនាង Vicki Sunisa Jett ដើម្បីសុំសិទ្ធិចែកចាយផលិតផលម៉ាក LIV White Diamond នៅក្នុងប្រទេសកម្ពុជា។

អុីចឹងហើយទើបពិធីនៅក្នុងថ្ងៃនោះ គឺភាគីទាំង៣ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយប្រកាសកាត់ខ្សែបូរ បើកសម្ពោធគ្លីនិកអុីវ៉ូលរួមគ្នាតែម្ដង។ លោកកាន់តែរំភើប ដែលក្នុងពិធីកាត់ខ្សែបូរសម្ពោធនោះ ទទួលបានការអញ្ជើញបង្ហាញវត្តមានសុទ្ធ តែជាភរិយាមន្ត្រីជាន់ខ្ពស់ និងអតិថិជនរបស់គ្លីនិក។ មិនខុសគ្នាដែរ កញ្ញា គង់ កែវមរកត ហៅ ហ្វាងកែវ ក៏បានប្រកាសថា នៅថ្ងៃទី១៣ មករាខាងមុខ កញ្ញានឹងបើកប្រកាសចែកចាយផលិតផលរបស់ តារាថៃ អ្នកនាង Vicki Sunisa Jett ជាទ្រង់ទ្រាយធំនៅខេត្តសៀមរាប ដើម្បីប្រកាសឲ្យដឹងថា ផលិតម៉ាកល្បីនៅក្នុងប្រទេសថៃមួយនេះ បានមកដល់កម្ពុជាហើយតាមរយ:ពិធីចុះកិច្ចសន្យាររបស់កញ្ញា។

គួរបញ្ជាក់ផងដែរថា គ្លីនិអុីវ៉ូល ជាគ្លីនិកកែសម្ផស្ស និងថែរក្សាសម្រស់ដែលឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដោយបានបើកទទួលសេវាកម្មវះកាត់មួយរយ:មក ហើយមុនការប្រកាសបើកសម្ពោធ។ គ្លីនិកនេះ ត្រូវបានគេស្គាល់ថា មានការប្រមូលផ្ដុំដោយក្រុមវេជ្ជបណ្ឌិត្យជាតិ និងអន្តរជាតិ និងបំពាក់ដោយអគារ និងសម្ភារ:ទំនើប ដោយក្រៅពីជនជាតិខ្មែរនិយមទៅកែវះកាត់សម្ផស្ស ក៏មានជនបរទេសមកទទួលសេវាវះកាត់ ដូចគ្នានឹងជនជាតិខ្មែរ ទៅវះកាត់កែសម្ផស្សនៅក្រៅប្រទេសផងដែរ៕

មតិយោបល់