ព័ត៌មានសិល្បៈ និងកម្សាន្ត

ដល់កំណត់ សូ ស្រណោះ ដឹកនាំសិស្ស៤០រូប ទៅដណ្ដើមពាន នៅវៀតណាម

នៅទីបំផុត កាលកំណត់ដឹកនាំកូនសិស្សចំនួន៤០រូប បានដល់កំណត់ហើយ ដោយការចាកចេញលើកនេះ លោកបង្ហាញពីការរំពឹងខ្លាំងថា នឹងឈ្នះពាន បន្ទាប់ពីបានចំណាយពេលប្រមាណជាខែបង្វឹកកូនសិស្សលើជំនាញតន្ត្រី និងច្រៀង ។ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី ដែលជាអ្នកដឹកនាំកូនសិស្សទៅប្រកួតកម្រិតអាស៑ាន ប្រកាសថា លោកនឹងធ្វើអោយអន្តរជាតិភ្ញាក់ផ្អើលនឹងជ័យជម្នះ ដែលលោករំពឹកអោយបាន ខណៈដែលលោក ក៏ជាគណកម្មការដាក់ពិន្ទុមួយរូប។

លោក សូ ស្រណោះ ថ្លែងក្នុងវេទិកាសន្និសីទកាសែតថា គឺជាមោទនភាពខ្លាំងណាស់ ដែលកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតតន្រ្តីអាស៊ានបូកកូរ៉េ នៅថ្ងៃទី១៩ និង២០ មករា ដោយលោក ក៏បានចំណាយពេលបង្វឹកសិស្សយ៉ាងយកចិត្តទុក ដល់សិស្សៗចំនួន៤០នាក់ លើវិញ្ញាសារចំនួន៤ ដែលមានឈ្មោះត្រូវចេញប្រកួត ដោយវិញ្ញាសារ២ គឺតន្ត្រី និងព្យាណូ លោកហាក់ជឿជាក់យ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កូនសិស្ស ថានឹងអាចដណ្ដើមបានពានមាសទាំងអស់ ខណៈដែលលោកប្រកាសថា បើកូនសិស្សរបស់លោក យកបានពានលើគ្រប់វិញ្ញាសារ នោះពាន Champion ប្រចាំឆ្នាំដែលលោករំពឹងថា នឹងទទួលបាន ក្រោយបញ្ចប់ការប្រកួត។

លោកថាធ្វើឡើងនៅក្នុងទីក្រុងហូជីមីង ដោយក្រុមកម្ពុជាត្រូវចេញដំណើរ ទៅនៅថ្ងៃទី១៨ និងត្រលប់មកវិញ នៅថ្ងៃទី២១ ធ្នូ ដែលតម្រូវអោយលោក និងគ្រូបង្វឹកផ្សេងទៀត ត្រូវតែបង្វឹកបង្កើនសមត្ថភាព របស់សិស្សអោយបានរឹងមាំ ជាងមុនចាប់ពីថ្ងៃទី២ ធ្នូតទៅ មុនចេញទៅប្រកួតនៅវៀតណាម។ លោកថា កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួត នៅក្រៅប្រទេសនៅក្នុងស្ថានភាព មិនច្បាស់លាស់ដូចមុនទៀតទេ គឺទៅក្នុងភាពម៉ត់ចត់ និងច្បាស់លាស់ ទើបលោករំពឹងជាងមុនថា វត្តមានរបស់តំណាងកម្ពុជាលើកនេះ គឺនឹងបានលទ្ធផលល្អជាងមុន ដាច់ឆ្ងាយលើសមុន បើទោះជាកាលទៅប្រលង នៅក្នុងប្រទេសសិង្ហបុរីកាលមុន ក្រុមរបស់លោកទទួល បានពានមាសច្រើន។ ក្នុងនោះលោកក៏ត្រូវបានគេផ្ដល់សិទ្ធិអោយធ្វើជាគណកម្មការដាក់ពិន្ទុផងដែរ ដោយគ្រាន់តែមិនអនុញ្ញាតិ អោយដាក់ពិន្ទុអោយបេក្ខភាពកម្ពុជា។

លោក សូ ស្រណោះ បញ្ជាក់ថា សម្រាបប់ការចេញទៅប្រលងរបស់កូនសិស្សលោកលើកនេះ ក៏មិនខុសមុនដែរ គឺនឹងមានការបង្ហាញអត្តសញ្ញាខ្មែរ ដោយការច្រៀងបទចម្រៀងជាតិរួមគ្នា និងតម្រូវអោយសិស្ស របស់លោកស្លៀកឈុតហូលផាមួង និងក្រម៉ាខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕

មតិយោបល់