ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូម្នាក់ នៅប្រាសាទបាគង ស្លាប់នៅកន្លែងកើតហេតុ រួចបើករត់បាត់

សៀមរាប: យោងតាមផេកគេហទំព័រសៀបរាមប៉ុស្តិ៍ បានឲ្យដឹងថា មានករណីបុរសម្នាក់ កំពុងជិះម៉ូតូត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រួចរថយន្តបង្កបើកគេចបាត់ដោយសុវត្ថិភាព។

អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថា ហេតុការណ៍ បានកើតទ្បើងនៅវេលាម៉ោង ១៨ និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ លើដងផ្លូវជាតិ៦ ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1D-2791។ សាកសព យកទៅរក្សាទុកនៅវត្តរលួស ចំណែកម៉ូតូរក្សាទុក នៅអធិការស្រុកប្រាសាទបាគង៕

មតិយោបល់