តួកគីៈអ្នកអាចគិតថាសាច់វាមិនសមស្របជាគ្រឿងផ្សំសម្រាប់ធ្វើបង្អែមទេ ប៉ុន្តែប្រហែលដោយសារតែអ្នកមិនដែលញ៉ាំបង្អែមសង់ខ្យាធ្វើពីសាច់ទ្រូងមាន់របស់តួកគី “tavuk göğsü” ។
រឿងព្រេងថាបង្អែមសង់ខ្យា göğsü tavuk ត្រូវបានបង្កើតច្រើនសតវត្សរ៍មកហើយ នៅពេលដែលស្តេចស៊ុលតង់នៃចក្រភពអូតូម៉ង់ មានចំណង់សោយអ្វីដែលផ្អែមទាំងកណ្តាលយប់។
គេបាននាំគ្នាចំអិននៅក្នុងវិមាន Topkapi ហើយគ្រឿងផ្សំដែលនៅសេសសល់នៅក្នុងផ្ទះបាយរបស់ពួកគេមានតែសាច់មាន់ទើមបង្អែមសងដខ្យា göğsü tavuk ធ្វើពីសាច់មាន់។
ទោះយ៉ាងណា វាគ្រាន់តែជារឿងព្រេងមួយតែប៉ុណ្ណោះ បើតាមចុងភៅតួកគីមានឯកទេសខាងបង្អែមបាននិយាយ ថាគេអាចយកសាច់មាន់ទៅធ្វើបង្អែមបានដោយសារតែគេយកវាតិចតួចដាក់ស្ងោរឲ្យរាលាយនៅក្នុងម្ស៉ៅ៕
មតិយោបល់