(ភ្នំពេញ)៖ បវរកញ្ញា Miss Universe ងិន ម៉ារ៉ាឌី បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញមានវត្តមានរបស់បវរកញ្ញារូបនេះ ឡើងលើឆាកប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ២០២២(Miss Universe។ នាងមកលើកនេះមិនមែនប្រកួតជាបវរកញ្ញានោះទេ គឺនាងមកដើម្បីធ្វើជាពិធីការិនី នៅក្នុងការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កាលពីយប់មិញនេះ។ ដែលក្នុងការប្រកួតនេះរួមមាន ឈុតតំណាងជាតិ ឈុតរាត្រីសមោលស និងការបង្ហាញទេពកោសល្យរបស់បេក្ខនារីគ្រប់រូប។
តាមរយៈការធ្វើជាពិធីការិនីលើកនេះ ងិន ម៉ារ៉ាឌី បានបង្ហាញសមត្ថភាពក្នុងការនិយាយលើកដាក់សំឡេង បានយ៉ាងល្អ គួរឲ្យសរសើរ បើនិយាយពីសំឡេងរបស់នាងវិញគឺពោរពេញទៅដោយកម្លាំង សំឡេងមុតល្អ ពិតជាសាកសមធ្វើជាពិធីការិនីណាស់ បើទោះបីជានាង ខកខានចាប់អាជីពនេះអស់ជាច្រើនឆ្នាំយ៉ាងណាក្តី ក៏ ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អដែរ។
បវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ងិន ម៉ារ់ាឌី បើទោះបីសព្វថ្ងៃខ្លួនក្លាយទៅជាបវរកញ្ញា ដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាស់មហាជនក៏ដូចជាអ្នកគាំទ្រយ៉ាងណាក្តី បើនិយាយពីក្តីស្រមៃរបស់នាងវិញគឺនាងបានបញ្ជាក់ ថា ទៅថ្ងៃខាងមុខនាងចង់ចាប់អាជីពមួយដែលច្បាស់លាស់រហូតទៅគឺ ចង់ចាប់អាជិពជាពិធីការិនី ព្រោះអាជីពមួយនេះនាងបានស្រលាញ់តាំងពីតូច ហើយណាមួយរូបនាងក៏មានចំណូលចិត្តផ្នែកខាងនិយាយផងដែរ ដោយនាងចូលចិត្តចែករំលែកចំនេះដឹង ចូលចិត្តនិយាយលើកទឹកចិត្តគេ ដូចនេះបានជានាងចង់ចាប់អាជីពមួយនេះទៅថ្ងៃខាងមុខ។
មតិយោបល់