ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែងនៅក្នុងផ្សារទួលសង្កែ

ភ្នំពេញៈ ស្ត្រីម្នាក់ជាអ្នកកត់ឆ្នោតនៅក្នុងផ្សារទួលសង្កែ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចក្នុងផ្សារតូចទួលសង្កែ ផ្ទះលេខ៦៩ ផ្លូវលេខ៩០១ ក្រុម២ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីដែលជាអ្នកកត់ឆ្នោតនោះមានឈ្មោះ អៀង ចាន់នី អាយុ៣៥ឆ្នាំ មុខរបរ ជាអ្នកកត់ឆោត ស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានឲ្យដឹងថា ដោយសារតែមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គីមឡុង ទើបអធិការដ្ឋាននគរបាលខណ្ឌ និងបានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោត ព្រមទាំងបានដកហូតនៅសម្ភារៈមួយចំនួន។

បច្ចុប្បន្នស្ត្រីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់