ព័ត៌មានជាតិ

ជិះម៉ូតូបើកហួសផ្លូវ ទៅបុករ៉ឺម៉ក ស្លាប់មនុស្សម្នាក់យ៉ាងរន្ធត់!

ភ្នំពេញ: លោកអធិការខណ្ឌព្រែកព្នៅ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបើកលឿនហួសផ្លូវ ទៅបុករ៉ឺម៉កចតស្ងៀម ត្រង់ចំណុចដីឡូតិ៍ឈ្មោះលាង មុំ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូបង្កម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-8454 ធ្វើដំណើរលើផ្លូវលេខ៤២ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ហៀង ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ ( ស្លាប់នៅកន្លែងកើតហេតុ ) លុះមកដល់ផ្លូវបែកជាបី បានជ្រុលចង្កូតទៅបុកជាមួយរ៉ឺម៉កមួយគ្រឿង ឈប់ស្ងៀម ក្នុងដីឡូត៍មួយកន្លែង គ្មានពាក់ស្លាកលេខ ( មិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ ) ។

ករណីនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ខូចខាត រ៉ឺម៉ក់ស្រាល និងម៉ូតូធ្ងន់។

មូលហេតុ៖ បណ្តាលមកពីម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់