ព័ត៌មានសិល្បៈ និងកម្សាន្ត

លាន់មាត់ ពេលដឹងថា ឈួន សុវណ្ណឆៃ ដឹកនាំសម្ដែងខ្លួនឯង

ក្នុងបទចម្រៀង “រាំរាល់រាត្រី” ដែលអ្នកនាងឈួន សុវណ្ណឆៃ ទើបតែបានដាក់បង្ហោះ និងបកស្រាយខ្លួនឯង ម្នាក់ៗ ចាប់អារម្មណ៍ថា ក្នុងបទចម្រៀងមានសាច់រឿងល្អ និងមានស្ទីលសម្ដែងយ៉ាងទាក់ភ្នែកតែម្ដង។ អ្វីដែលគេកាន់តែលាន់មាត់ គឺនៅពេលដឹងថា បទចម្រៀងមួយបទនេះ ជាស្នាដៃដឹងនាំសម្ដែងដោយផ្ទាល់របស់អ្នកនាង ដែលខុសពីតារាចម្រៀងភាគច្រើន គឺរង់ចាំអ្នកដឹកផលិតសាច់រឿង និងឈរដឹកអោយ។

អ្នកនាង ឈួន សុវណ្ណឆៃ បានថ្លែងបញ្ជាក់ថា អ្នកនាងនឹងបន្តថែរក្សាបទចម្រៀងប្រភេទមរតកដើមអោយនៅតែរស់រវើក តាមរយៈការថតច្រៀងសារឡើងវិញ ហើយផលិតជាសាច់រឿងថ្មី។ អ្នកនាងកាន់តែអ្វើអោយគេចាប់អារម្មណ៍ដោយសារតែ ក្នុងបទនោះ អ្នកនាងបានទាំងអូសថៅកែភោជនីដ្ឋានយ៉ង់ពៅ ដែលជាអតីតអ្នកនិពន្ធបាត់មុខមួយរូប អោយត្រលប់មកសម្ដែងធ្វើជាតួប្រុសជាមួយអ្នកនាង។ អ្នកនាងបញ្ជាក់ថា បទចម្រៀងក្រោយៗ ដែលអ្នកនាងបានផលិត អ្នកនាងគឺជាអ្នករៀបរៀងសាច់រឿងដោយខ្លួនឯងផង និងចេញដឹកប្លង់ ដោយផ្ទាល់ខ្លួនផង ខណៈដែលក្នុងចំណោមបទចម្រៀងទាំងអស់ ដែលអ្នកនាងបានច្រៀង និងដឹកនាំសម្ដែងដោយផ្ទាល់ គឺបទ«ចាំរាល់រាត្រី» ដែលទើបតែចេញ MV អ្នកនាងស្រឡាញ់ពេញចិត្តស្នាដៃនេះជាងគេ។ អ្នកនាងថា MV បទនេះ មិនត្រឹមតែកំប្លុកកំប្លែងនោះទេ ប៉ុន្តែក៏ត្រូវបានអញ្ជើញរៀមច្បងផ្នែកផលិតចម្រៀងជើងចាស់ គឺលោក យ៉ង់ ពៅ ដែលបានក្លាយជាថៅកែហាងទៅហើយ អោយមកសម្ដែង ជាមួយដើម្បីបង្កើតជាអនុស្សាវរីយផងដែរ។

អ្នកនាងប្រកាសថា ដោយសារតែមានបទចម្រៀងជាហូរហែរបែបនេះ គឺមានខាងផលិតមួយចំនួន ចង់អោយអ្នកនាងកុងត្រា ធ្វើជាតារាចម្រៀងជាថ្នូរនឹងការដាក់បទរបស់អ្នកនាងក្រោមឈ្មោះរបស់ផលិតកម្មនោះ ប៉ុន្តែអ្នកនាងមិនចាប់អារម្មណ៍។ អ្នកនាងថា ខ្លួនមិនចង់កុងត្រា ជាមួយផលិតកម្មណាទេ នៅក្នុងកាលៈទេសៈដែលអ្នកនាង ក៏មមាញឹកគ្មានពេលបំពេញការងារផលិតកម្មបានច្បាស់លាស់បែបនេះ ដោយសុខចិត្តស្ថិតនៅឯករាជ្យ ហើយផលិតបទចម្រៀងតាមការចង់បានរបស់ខ្លួនវិញ ដើម្បីកុំអោយមានសម្ពាធ។

អ្នកនាងឈួន សុវណ្ណឆៃ ប្រកាសថា នឹងអ្នកនាងបញ្ចេញស្នាដៃដឹកនាំ MV បទចម្រៀងរបស់ខ្លួនអោយបានច្រើន បន្ទាប់ពីសាច់រឿង ក្នុងបទ «ចាំរាល់រាត្រី» ដែលអ្នកនាងបញ្ចេញស្នាដៃដោយផ្ទាល់ ទទួលបានការចាប់អារម្មណ៍ភ្លាមៗ ក្រោយការបង្ហោះបានតែប៉ុន្មានម៉ោង។ ក្នុងនោះសូម្បីតែការតុបតែងខ្លួន និងស្ទីលរំលេចនៅក្នុង MV បទនេះ ក៏ជាគំនិតរបស់អ្នកនាងនោះដែរ ទើបបទចម្រៀងមួយនេះ គេឃើញអ្នកនាងស្រស់ស្អាតមិនធម្មតា ដែលកាន់តែធ្វើអោយបទចម្រៀងទាំងមូលទាក់ទាញ។ ខាងក្រោមនេះជាបទ «ចាំរាល់រាត្រី» ដែលអ្នកនាងគឺជាអ្នកច្រៀងផង និពន្ធសាច់រឿងផង និងដឹកនាំសម្ដែងដោយផ្ទាល់ផង៖

មតិយោបល់