ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់​ចាន់​រដ្ឋា​​ សុ​បិន​អា​ក្រក់​​ស្រប​ពេល​បណ្តើរ​គូរ​ស្នេហ៍​ថ្មី​ ​បញ្ឈឺ​​​ចិត្ត​​ Eric​

រំដួលដូរដី គង់ ចាន់រដ្ឋា នៅរាត្រីថ្ងៃសៅរ៍យប់មិញនេះ បានបង្ហាញ នូវរូបភាពសិចស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅលើ Wall Post របស់ខ្លួន និងរួមជាមួយនឹងការរ៉ាយរ៉ាប់រៀបរាប់ថា នាងកំពុងយល់សុបិនអាក្រក់ ដែលកើតឡើងចំពោះខ្លួន ។រូបភាព បញ្ចេញ សិចសរខ្ចី ផ្នែកល្វែងខាងខ្នង មើលទៅញាក់សាច់ ។

តើប្រិយមិត្តរបស់ដំណឹងជឿលើយល់សប្តិ ដែរឬទេ ? ហើយវាអាចក្លាយទៅជាការពិតដែរឬទេ?

បញ្ហាយល់សុបិន បើយើងគិតទៅតាមផ្នែកវិទ្យាសាស្ត្រនាសម័យនេះ វាគ្រាន់តែចរន្តឈាមដើរមិនសូវស្រួលដែលបណ្តាលឲ្យយើងស្រមើស្រម៉ៃនេះ នោះ ដែលមានភាពមិនប្រក្រតី ។ បើងាកមករកអ្វីដែលជាសម្តីនិយាយតៗគ្នា បានឲ្យដឹងថា វាគ្រាន់តែជា អ្វីដែលយើងបានគិតច្រើន ឬប្រទះពីមុន មកហើយក៏ចាប់ផ្តើមប្រទះនូវសុបិន្តនាពេលនេះ តែប៉ុណ្ណោះ។ ចំណែកកញ្ញា គង់ ចាន់រដ្ឋា ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីសិង្ហមាស នាងបានយល់សុបិន្តថា ព្រះចន្ទនៅលើលោកនេះ លែងមានស្រមោលហើយ ដោយមានអក្សរលោតចុះឡើង ដូចជាអក្សរអ៊ីស្លាម ជុំវិញចំណុចនេះ វាគ្រាន់តែ ជាក្តីស្រម៉ៃ ឬ តារាចម្រៀងរូបនេះមើល រឿងភាគច្រើនពេកហើយ ដល់ថ្នាក់សុបិនយ៉ាងនេះ វាមិនអាចជាការពិតនោះទេ ។ ម្លោះហើយ ក៏មានមហាជនខ្លះគិតថា កញ្ញា គង់ ចាន់រដ្ឋា គិតរឿងស្នេហា ដល់ថ្នាក់យល់សប្តិយ៉ាងនេះ វាមិនគួរឲ្យជឿទេ រឿងសុបិន្តនេះ គេថា អាគមផ្សំអាយ័ស សុបិននឹងក្លាយទៅជាការពិត តែបើយើងមិនខិតខំផងតើវាអាចក្លាយជាកាពិតដែរទេ ?

សុបិនកញ្ញា គង់ ចាន់រដ្ឋា វាស្របពេលនឹងនាង វិលត្រលប់ពីការចូលរួមក្នុងពិធី សម្ពោធ ហាងស៊ុបមួយកន្លែងក្នុងរាជធានី ភ្នំពេញកាលពីថ្ងៃ សុក្រ កន្លងទៅនេះ ដោយ រួមដំណើរជាមួយនឹង គូរស្នេហ៍ លោក អេឡិចហ្ស៊ូរ៉ា ទៅបញ្ឈឺចិត្ត Eric ដែលជាប្រធានក្រុម ចម្រៀង Utopia ហើយប្រហែលអាណិតដល់គូរស្នេហ៍ចាស់ក្នុងទ្រនំជាមួយគ្នា ក៏បណ្តាលឲ្យយល់សប្តិផ្តេសផ្តាស់ តែម្តង តែអ្វីដែលគួរឲ្យអាណិតនោះ គឺ Eric ទៅវិញទេ ដែលឲ្យគេស្រវ៉ាអោបគូរស្នេហ៍ក្នុងទ្រនំជាមួយគ្នា ។

គង់ ចាន់រដ្ឋា រំដួលដូរដី ពីសៀមរាប មកភ្នំពេញពេលនេះកំពុងកាកកបនឹងផលិតកម្ម បុប្ផា ដោយមានចេញបទជាច្រើនហូរហែរ ដែលជាប់រវល់ថតខារ៉ាអូខេ ត្រៀមនឹងចេញនាពេលខាងមុខនេះដែរ ។ងាកប្តូរទឹកដី មិនទាក់បានប៉ុន្មានផង គង់ ចាន់រដ្ឋា ហក់មានឈ្មោះបោះសម្លេងនឹងការទទួលគាំទ្រច្រើន ពីសំណាក់ខ្មែរ នៅឯនាយសមុទ្រ ៕

Kong Chanrotha

មតិយោបល់